តួឯកស្រីនាង Taew និយាយចំៗក្រោយមានអ្នកថានាងបង្ហោះរូបតែង App ក៏ឆ្លើយថាតែងមែន….

តារាសម្ដែងស្រីជួរមុខតួឯកស្រីរូបស្អាតក្នុងសិល្បៈថៃនាង​ Taew Natapohn ឆ្លើយតបមិនលាក់លៀម ក្រោយមានអ្នកថាបង្ហោះរូបដូចរូបតែង App រូបនាងក៏បានឆ្លើយតបវិញថា ពិតជាតែងមែន តែង App តិចតួចនឹងគេនឹងឯងមុនយកមកបង្ហោះ។

ជាតារាស្រីដ៏ល្បីគឺមិនងាយស្រួលនោះទេ មិនត្រឹមតែខិតខំធ្វើកាងារដើម្បីឲមានប្រជាប្រិយភាពមានកេរ្ដិ៍ឈ្មោះហើយ ត្រូវមកជួបដ្រាម៉ាផ្សេងៗពីសកម្មភាពដែលធ្វើប្រចាំថ្ងៃ។ ដូចជាតួឯកស្រីនាង Taew Natapohn កេរ្ដិ៍ឈ្មោះរឿងការសម្ដែងនាងក៏ល្បីល្បាញ ឯរឿងដ្រាម៉ាផ្សេងៗក្នុងជីវិតប្រចាំថ្ងៃរូបនាងក៏មានជាប្រចាំផងដែរ។ ក្រោយពីរងការរិះគន់រឿងស្គម រឿងស៊ិចស៊ី ពេលនេះតារាស្រីនាង Taew ត្រូវបានគេចាប់កំហុសទៀតហើយរឿងបង្ហោះរូប តែង App បន្ថែមឲស្អាត ដោយលើកនេះ Taew មិនបដិសេដនោះទេ គឺនាងតែងរូបថែមមែន ឲមើលទៅស្រស់ស្អាតច្បាស់ល្អតែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ