ត្រៀមៗកនយើង! លោកចៅហ្វាយ Lukevoyage ចេញរឿងថ្មីសាច់រឿងកប់សារីជាង “Oh My Boss” (មានវីដេអូ)!!

បានក្លាយជាតួឯកប្រុសដែលមានអ្នកគាំទ្រច្រើមហាសាលបន្ទាប់ពីទទួលបានជោគជ័យក្នុងការសម្តែងជាតួឯកប្រុសដំបូងក្នុងរឿង “Oh My Boss”។ ថ្វីត្បិតភាសាថៃមិនសូវខ្លាំងដូចជនជាតិដើម តែភាព Cool សង្ហាររបស់លោក Lukevoyage បានធ្វើអោយហ្វែនៗងប់ងល់ជាមួយគ្រប់រឿងដែលគាត់សម្តែងជាខ្លាំង។ ចុងក្រោយតារាប្រុសប្រកាសចេញរឿងថ្មីក្នុងដើមខែសីហានេះ ឃើញ teaser ហើយដឹងតែត្រូវតាមដានជក់ចិត្តទៀតជាក់ជាមិនខាន!
រឿងថ្មីនោះមានចំណងជើងថា “โดโนวาน…ที่รัก MY DEAR DONOVAN” លោក Lukevoyage ជាតួឯកប្រុសដែលមានអាជីពជាតារាល្បីល្បាញ ហើយលង់ស្រលាញ់ជាមួយតួឯកស្រីដែលត្រូវបានគេចាប់បង្ខំអោយមកធ្វើជាអ្នកចាត់ការផ្ទាល់ខ្លួនរបស់គាត់។ រឿងមុនលោក Lukevoyage ជាបុគ្គលិកការិយាល័យតែងខ្លួនជាអ្នកធ្វើការថាសង្ហារណាស់ទៅហើយ មកដល់រឿងនេះគាត់ជាតារា superstar ត្រូវតុបតែខ្លួន ហាសសូៗ elegant មានហា្វសសិន មានស្តាយល៍គ្រប់វគ្គគ្រប់ឈុតឆាក ធ្វើអោយគាត់កាន់តែសង្ហារជារឿងមុនៗច្រើនណាស់។


ដោយគ្រាន់តែចេញ teaser ហើយទស្សនិកជនជាពិសេសហ្វែនៗស្រីៗនាំគ្នាតម្រង់ជួរចាំមើលរឿងនោះបាត់ទៅហើយ ។ ចង់ដឹងលោក Lukevoyage ក្នុងរឿងថ្មីសង្ហារហើយ cool កម្រិតណាកុំភ្លេចទស្សនារឿង “โดโนวาน…ที่รัก MY DEAR DONOVAN” ទាំងអស់គ្នាណា! ចាក់ផ្សាយដំបូងថ្ងៃទី ១០ខែសីហាចាប់ពីម៉ោង 20:30 តទៅនៅក្នុងបុស្តិ៍ GMM25។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា