កាន់តែប្រែហើយ! ចាន់ឡា ពេលតុបតែងខ្លួនបែបនេះកាន់តែប្លែកភ្នែកតែម្ដង!(មានរូបភាព)

អតីតបេក្ខភាព X Factor Cambodia ប្អូនស្រី លៀង ចាន់ឡា បានកែប្រែជីវិតរបស់ខ្លួន ក្លាយជាយុវតីម្នាក់ដែលមានប្រជាប្រិយភាព និងអ្នកអាណិតស្រលាញ់យ៉ាងច្រើន ព្រោះតែទេពកោសល្យសិល្បៈចម្រៀងរបស់ប្អូន។

យ៉ាងណាមិញប្រសិនបើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់ប្អូនវិញ ពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែស្រស់ស្អាតឡើងៗ មិនថាការតុបតែងខ្លួន​ មើលទៅក៏ទាក់ទាញខ្លាំងជាមុនដែរ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ មានរូបភាពប៉ុន្មានសន្លឹករបស់ប្អូន ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនសរសើរ ក្រោយពេលដែលគ្រប់គ្នាបានឃើញប្អូនតុបតែងខ្លួនជាមួយនិងសម្លៀកបំពាក់បែបសុីវីល័យ មើលទៅពិតជាប្លែកភ្នែកខុសកាលពីមុនឆ្ងាយណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី