តារាជាច្រើនបាត់បង់ការងារព្រោះលោក nottvisrut ស្វាមីរបស់អ្នកនាង chomismaterialgirl!!

ក្នុងនាមជាស្វាមីរបស់តារាស្រីដែលកាន់កាប់ប្រែនល្បីៗជាច្រើនក្នុងដៃ លោក nottvisrut ពិបាកយកខ្លួនចេញពីសំណូមពរអោយមកធ្វើការងាររួមជាមួយ chomismaterialgirl ណាស់។ ដើម្បីភរិយាគាត់ចាប់ផ្តើមចូលរួមសហការណ៍ ជារឿយៗរហូតមកទល់ពេលនេះបានក្លាយជាមនុស្សមានប្រជាប្រិយភាពនៅក្នុងសង្គមសិល្ប:ថៃដែលនរណាៗក៏ស្គាល់គាត់ដែល។
នៅក្នុងអ៊ិនស្តាក្រាមរបស់លោក nottvisrut មានចំនួនអ្នកតាមដានជាង មួយលាននាក់ហើយ ច្រើនជាងចំនួន Follower របស់តួឯកប្រុសដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្នទៅទៀត។ មានប្រែនលំដាប់ពិភពលោកច្រើនណាស់បានទាក់ទងយកគាត់ទៅធ្វើជាប្រែន Ambassador ហើយដោយសារអាជីពចំបងរបស់លោក nott ជាអ្នកជំនួញគាត់បានជម្រុញអោយប្រែនទាំងអស់នោះលក់ដាច់ច្រើនដោយនឹកស្មានមិនដល់។
បើអោយនិយាយអំពីរូបរាងខាងក្រៅរបស់មហាសេដ្ឋីដែលមិនចាំបាច់ទទួលការងារសិល្ប:ផ្សព្វផ្សាយក៏មានលុយចាស់មិនអស់វិញនោះ គាត់សង្ហារមិនចាញ់តារាម៉ូដែលរបស់ពិភពលោកឡើយ ទាំងរាងរ៉ូវ ទាំងមុខកាត់ចិនរបស់គាត់ធ្វើអោយតារាប្រុសមួយចំនួនសុំចុះចាញ់។ រឿងនេះត្រូវអោយ Credit ទៅអ្នកនាង chomismaterialgirl ដែលបានធ្វើអោយស្វាមីប្តូរមកក្លាយជាមនុស្សមានស្តាយល៍ ចេះតុបតែងខ្លួនជាងមុន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា