ទីបំផុតគ្រួសារនេះបានជួបជុំគ្នាវិញហើយ!! លោក biexu1991 ត្រឡប់មករស់នៅប្រទេសថៃជាមួយ gggubgib36 និងកូនស្រីទាំងពីរ!

ដោយព្រោះតួ​នាទី និងឧកាសល្អៗពីទីផ្សាររបស់ប្រទេសចិនលោក biexu1991 សម្រេចចិត្តចាក់ចេញពីគ្រួសារដែលគាត់ស្រលាញ់បំផុតអស់ជាច្រើនឆ្នាំ បណ្តាលអោយតារាស្រី gggubgib36 ទទួលបន្ទុកមើលថែរក្សារកូនស្រីទាំងពីនៅប្រទេសថៃតែម្នាក់ឯង។ ដែលគួរអោយអាណិតបំផុតនោះគឺនៅពេលមានកូវីដ១៩ សមាជិកទាំងបួននាក់មិនដែលបានជួបគ្នាសោះឡើយ ប៉ុន្តែក្តីនឹករលឺកទាំងអស់នោះបានបញ្ចប់ហើយថ្ងៃនេះលោក biexu1991 បានត្រឡប់មករស់នៅជាមួយកូនវិញហើយ!

អ្នកនាង gggubgib36​​ បានផុសរូបភាពនិង Caption ចូលក្នុងអ៊ិនស្តាក្រាមទាំងរំភើបថា “*ជាខែសីហាដែល្អបំផុតសម្រាប់ពួកយើង !!! 🤍 ពួកយើងអាចចាំអោយអ្នកត្រឡប់មកវិញជារៀងរហូត ប៉ុន្តែ ៣៥៣ ថ្ងៃនោះយូគ្រប់គ្រាន់ហើយ welcome home baby 🤍 ពួកយើងនឹងបងខ្លាំងណាស់ @biexu1991 #ទីបំផុតយើងមានBeជារបស់យើងហើយ”។
មានតារាជាច្រើនរូប ក៏ដូចជាហ្វែនៗបានចូលមកខមមិនសម្តែងក្តីរីករាយយ៉ាងច្រើនកុះករ គ្រប់គ្នាដឹងថាវាមិនមែនជារឿងងាយទេដែលស្វាមីភរិយា និងឪពុកកូនត្រូវរស់នៅឆ្ងាយគ្នាជាច្រើនឆ្នាំបែបនេះ។ មិត្តភក្តិនិងទស្សនិកជនរីករាយជាខ្លាំងដែលនៅទីបំផុតពួកគេអាចត្រឡប់មកប្រើប្រាស់ជីវិតដូចគ្រួសារអ្នកដទៃបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា