នេះជាលើកទី 2 ហើយដែលកញ្ញារូបស្រស់ Davika ប៉ះគ្នាជាមួយនិងកំលោះរូបសង្ហារ Sunny ហើយរឿងភាគថ្មីដែលអ្នកទាំងពីរសម្ដែងជាមួយគ្នានេះមានចំណងជើងថា « My Ambulance » ។ នៅក្នុងរឿងនេះដែរកំលោះរូបសង្ហារ Sunny ដើរតួជាគ្រូពេទ្យស្របពេលដែលកញ្ញា Davika ត្រូវជាសង្សាររបស់លោកដែលបានទាក់ទងគ្នាអស់ជាច្រើនឆ្នាំប៉ុន្ដែស្នេហារបស់ពួកគេហាក់ដូចជាមិនសូវសមប្រកបនោះឡើយ។
គួរបញ្ជាក់ផងដែរថា « My Ambulance » ជាប្រភេទរឿងបែបមនោសញ្ចេតនា-អភិនិហា លាយឡំ និងឈុតឆាកកំប្លែង ។ មិនតែប៉ុណ្ណោះរឿងនេះក៏មានការចូលរួមសម្ដែងដោយតារាវ័យក្មេងដែលមានសមត្ថភាពជាច្រើនដូចជា៖ Sky, Bank Thiti និង Thanaerng ជាដើម។
រឿងភាគដ៏ថ្មីស្រឡាងមួយនេះនឹងចាក់បញ្ចាំងនៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៩ នៅបុស្ដិ៍ One31 របស់ប្រទេសថៃនាពេលខាងមុខនេះ។ បើចង់ជ្រាបច្បាស់ថាដំនើររឿងរបស់ពួកគេនឹងទៅជាយ៉ាងណា សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។
តោះ! សាកទៅទស្សនា trailer របស់រឿង My Ambulance បន្តិចមើល ៖
ប្រភព៖ NadaoBangkok
អត្ថបទដោយ៖ ស្រីពេជ្រ