Update រឿងរ៉ាវដែលកើតឡើងគួរឲសោកស្ដាយនិងគួរឲតក់ស្លុតមកលើតារាសម្ដែងស្រីជើងចាស់តួឯកស្រីនាង Anne Thongprasom ដែលត្រូវបានមនុស្សជិតស្និទ្ធរាប់អានគ្នាមកជាយូរខែឆ្នាំ លួចយកលុយនិងគ្រឿងអលង្ការសរុបអស់ជាង១៩លានបាត ធ្វើឲរូបនាងអស់ពាក្យនឹងថ្លែង។
ក្រោយពីបានដឹងថាលុយកាក់និងគ្រឿងអលង្ការត្រូវបានគេលួចអស់ តារាស្រីនាង Anne Thongprasom ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ប៉ូលីសផងដែរ។ ប៉ូលីសក៏បានធ្វើការភ្លាមៗ រកឃើញថាគ្រឿងអលង្ការរបស់នាងត្រូវបានជនល្មើសយកទៅដាក់បញ្ចាំរួមមាន ក្រវិលពេជ្រ ខ្សែដៃពេជ្រ នាឡិកាដាំពេជ្រសរុបជាង១២លានបាត របស់របរទាំងអស់បានមកដល់ដៃតារាស្រីនាង Anne វិញហើយនៅឡើយតែលុយចំនួន៧លានបាតទៀតដែលជនល្មើសយកទៅ។ ហើយនៅថ្ងៃទី១ ខែសីហាម្សិលមិញនេះ ប៉ូលីសក៏បានឃាត់ខ្លួននិងចាប់បានបុគ្គលរូបនេះហើយ និងបានសាកសួរចម្លើយឆ្លើយសារភាពថាខ្លួនបានយកពិតមែន ហើយមូលហេតុនោះព្រោះតែខ្លួនលង់ខ្លួនលេងល្បែងអនឡាញជំពាក់បំណុលគេគ្មានលុយសង។ គួរបញ្ជាក់ផងដែរថាបុគ្គលដែលត្រូវបានឃាត់ខ្លួននេះ គឺជាអ្នកជំនួយការលេខារបស់តារាស្រីនាង Anne Thongprasom ផ្ទាល់ ចាត់ជាអ្នកដែលស្គាល់គ្នានិងធ្វើការរួមគ្នាជិតដិតជាច្រើនឆ្នាំ ទើបឆ្លៀតឱកាសយកភាពស្និទ្ធស្នាលនេះមកចូលក្នុងខុនដូរបស់ Anne ហើយលួចយកគ្រឿងអលង្ការនិងលុយទៅបានដូចនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ