ជាក្តីស្រម៉ៃដែលនារីសម័យថ្មីចង់ធ្វើអោយសម្រេចយ៉ាងហោចណាស់ម្តង ដូចគ្នាដែលអ្នកនាង mewnittha ប្រាថ្នាចង់ធ្វើជាម៉ាក់ម៉ាក់ដែលស៊ិចស៊ីណាស់ ព្រោះកន្លងមកនាងតុបតែខ្លួនបែបរំទំ បិតជិតរហូត។ ចុងក្រោយបង្ហោះរូបពាក់អាវខើចចង្កេះ បញ្ចេញសាច់ដុំកង់ៗធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងដងខ្លួនរបស់នាង។


អ្នកនាង Mew បានផុសរូបជុំគ្រួសារចូលក្នុងអ៊ិនស្តាក្រាមតែលើកនេះគ្រប់គ្នាមិនសូវចាប់អាម្មណ៍លើស្វាមី និងកូនរបស់នាងដូចគ្រាមុនៗនោះទេ ព្រោះរវល់ភាំងជាមួយក្បាលពោះរាប់ស្មើរ ចេញសាច់ដុំច្បាស់ៗដែលតារាស្រីសម្រេចចិត្តបង្ហាញអោយគ្រប់គ្នាមើលជាលើកដំបូង។ ភាពស៊ិចស៊ីរបស់ម៉ាក់ម៉ាក់សម័យថ្មីរូបនេះបានបណ្តាលអោយមានខខមិនសសើរថា Hot ស្អាតញាក់សាច់ ជាច្រើននៅក្នុងអ៊ិនស្តាក្រាម។

ចាត់ទុកថាក្តីស្រម៉ៃតូចៗមួយរបស់អ្នកនាង mewnittha បានសម្រេចហើយ នាងបានក្លាយជានារីរាងតូចដែលបញ្ចេញតិចៗតែមើលឃើញស៊ិចស៊ីខ្លាំង មុនពេលត្រូវត្រឡប់ទៅរកសភាពជានារីពពោះកូនទី២អោយស្វាមីជាទីស្រលាញ់។
អត្ថបទដោយ សា




