បើអីចឹងមែននោះ!! គ្រូទាយល្បីហ៊ានភ្នាល់ថាតារាស្រី bellacampen ជួបគូព្រេងឆ្នាំក្រោយអាចនឹងត្រូវគេសុំរៀបកា!!
បានឡើងតំណែងជានារី Single ដែល HoT បំផុតនាពេលបច្ចុប្បន្នចំពោះតារាសម្តែងស្រីប្រចាំបុស្តិ៍លេខ៣កញ្ញា bellacampen ដែលមិនថាធ្វើអ្វី ផ្សព្វផ្សាយផលិតផលអ្វី លេងរឿងអ្វី គ្រប់យ៉ាងតែងតែផ្ទុះផ្អើលគេផ្អើលឯងជានិច្ចព្រោះកំលាំងចិត្ត និងការគាំទ្ររបស់ហ្វែនៗ។

ចុងក្រោយនៅថ្ងៃទី ១ ខែសីហាម្សិលមិញនេះនៅក្នុងកម្មវិធី “เมามันส์คันปาก” បានប្រកាសពត៌មានកំសាន្តថាតារាស្រី bellacampen ត្រូវបានជិនសែឈ្មោះល្បីនិយាយដល់ គាត់ថានាងនឹងជួបគូពិតប្រាកដក្នុងឆ្នាំក្រោយ។ គ្រូទាយបានប្រាប់ថានារីដែលកើតថ្ងៃអាទិត្យទី ២៤ ខែធ្នូ ឆ្នាំម្សាញ់ ជាមនុស្សស្រីដែលមានចិត្តមុះមុតតាំងចិត្តធ្វើគ្រប់យ៉ាងដែលនាងបានដាក់គោលដៅរហូតបានសម្រេចទើបព្រមឈប់។

ហើយក៏ជាមនុស្សដែលមិនអង្គុយស្ងៀមដកដង្ហើមចោលនោះទេ នាងតែងតែចេញទៅធ្វើអ្វីថ្មីៗ រកចំណេះថ្មីៗមកដាក់ខ្លួនជានិច្ច។ ឆ្នាំនេះអាចជាជាឆ្នាំដែលមិនសូវល្អសម្រាប់នាង មានការទាស់ទែងពាក្យសំដី ធ្វើបុណ្យបានទោស មានរឿងអត់ប្រយោជន៍ច្រើនណាស់ដែលចូលមករំខានចិត្ត។ ប៉ុន្តែឆ្នាំក្រោយនឹងមានដំណឹងល្អកើតមានឡើង bellacampen នឹងប្រកាសស្នេហ៍គ្រាថ្មី ស្រួលមិនស្រួលត្រូវគេសុំរៀបកាភ្លាមៗទៀតផង។
អត្ថបទដោយ សា




