ភ្ញាក់ផ្អើលណាស់! តារាថៃ Jah Rsiam ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗដោយសារតែ………….!

ជារឿងមួយគួរឲ្យព្រួយបារម្ភខ្លាំងណាស់ ដែលកាលពីម្សិលមិញនេះ តារាចម្រៀងថៃស្រីសំបូរប្រជាប្រិយភាពកញ្ញា Jah Rsiam បានដួលសន្លប់នៅក្នុងបន្ទប់ទឹក ក្រោយពេលដែលនាងខិតខំប្រឹងប្រែងធ្វើការខ្លាំងពេក។

ក្នុងនោះផងដែរ ក្រោយពេលដែលជួបហេតុការណ៍នេះភ្លាម គ្រប់គ្នាក៏បានបញ្ចូនតារាស្រីរូបនេះ ទៅមន្ទីរពេទ្យ ដើម្បីទទួលការចាក់ថ្នាំភ្លាមៗ។

យ៉ាងណាមិញក្រោយពេលកើតហេតុ Rsiam បានបង្ហោះសារក្នុងបណ្ដាញសង្គមខ្លួនថា «ខ្ញុំបានឈឺក្បាលខ្ទោកៗ រយៈពេល២ថ្ងៃមកហើយ គ្រាន់តែថ្ងៃនេះអាការកាន់តែធ្ងន់ធ្ងរ រហូតដល់ដួលសន្លប់ក្នុងបន្ទប់ទឹកតែម្ដង»។

ក្រោយពេលឃើញបែបនេះ គ្រូពេទ្យក៏បានណែនាំនាង សម្រាកឲ្យបានច្រើន ជាពិសេសកុំដាក់សម្ពាធការងារមកលើខ្លួនឯងច្រើនពេក។ ហើយអ្នកគាំទ្រជាច្រើនរបស់នាងក៏នាំគ្នាសម្ដែងការព្រួយបារម្ភច្រើនដែរក្រោយឃើញនាងកើតរឿងដូច្នេះ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី