ពិតណាស់មហាជនជាច្រើនប្រាកដជាជ្រាបហើយថា មួយរយៈពេលចុងក្រោយនេះ សង្កេតឃើញតារាសម្ដែងស្រីកញ្ញា មាន សូនីតា តែងតែផ្លាស់ប្ដូរស្ទាយ៍រៀបចំខ្លួនប្លែកៗខ្លាំងណាស់។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ កញ្ញាបានតុបតែងខ្លួនជាមួយនិងស្ទាយ៍ថ្មីដែលគ្រប់គ្នាមិនដែលឃើញពីមុននោះទេ ដោយក្នុងនោះកញ្ញាបានតុបតែងខ្លួនក្នុងឈុតរោមសត្វ សក់ខ្លីប៉ោង អមមកជាមួយការផាត់មុខបែបស៊ិចស៊ី ផាត់ភ្នែកយ៉ាងដិតពណ៌ខ្មៅ មើលទៅពិតជាប្លែកនិងគួរឲ្យទាក់ទាញខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា ការតុបតែងខ្លួនរបស់កញ្ញា មាន សូនីតា លើកនេះ បើធៀបនឹងកាលពីមុនគឺពិតជាខុសគ្នាខ្លាំងណាស់៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី