ពិតជាសោកស្ដាយណាស់ ដែលពេលនេះជីវិតគូរវាងតារាសម្តែងប្រុសជើងចាស់លោក Tui Thiraphat និងភរិយារបស់លោក ត្រូវបានបញ្ចប់ហើយ ក្រោយពេលទាក់ទងគ្នាអស់រយៈពេលជាង១១ឆ្នាំមក និងថែមទាំងមានកូនប្រុសវ័យ៨ឆ្នាំម្នាក់ថែមទៀត។
ក្នុងនោះផងដែរ តាមប្រភពអ្នកគ្រប់គ្រងរបស់តារាប្រុសជើងចាស់រូបនេះបានបញ្ជាក់មកអ្នកកាសែតឲ្យដឹងថា៖
«គ្រប់យ៉ាងគឺដូចព័ត៌មានបានចុះផ្សាយអញ្ចឹង ពួកគេបានលែងលះគ្នារយៈពេល៤-៥ខែមកហើយ ចំណែកឯមូលហេតុនៃការលែងលះយើងមិនដឹងនោះទេ ព្រោះជាបញ្ហាគ្រួសាររបស់ពួកគេ ហើយម្យ៉ាងទៀតពេលដែលជួប Tui យើងនិយាយតែរឿងការងារប៉ុណ្ណោះ»។
ក្រោយពេលលឺបែបនេះមហាជនជាច្រើន បាននាំគ្នាសម្ដែងការសោកស្ដាយ ព្រោះមិននឹកស្មានថាចំណងស្នេហ៍របស់តារាប្រុសរូបនេះ និងភរិយាត្រូវបញ្ចប់នៅពេលនេះសោះ៕
អត្ថបទដោយ៖សុីវលី