ដឹងតែបែកគ្នា ១០០%!! គ្រូទាយល្បី ទាយជីវិតគូរបស់ Weir19-Vicky ត្រូវប្រយ័ត្នក្នុងឆ្នាំ ២០២៤ អាចមានរឿងអកុសលកើតឡើងខ្លាំងដល់ថ្នាក់លែងលះ!

នៅមិនទាន់ស្ងប់នៅឡើយទេចំពោះរឿងរ៉ាវរៀបកាបែបបន្ទាន់ៗរបស់តួឯកប្រុសបុស្តិ៍លេខ ៧ ជាមួយមិត្តស្រីក្រៅវិស័យសិល្ប:។ ចុងក្រោយមានគ្រូទាយល្បីម្នាក់បារម្មណ៍ហើយចេញមុខប្រកាសអោយអ្នកទាំងពីរប្រយ័ត្នប្រយែងអោយបានខ្ជាប់ខ្ជួនបើមិនចង់បែកបាក់គ្រួសារ ត្រឡប់ទៅក្លាយជាអ្នកដទៃនឹងគ្នាវិញ។
ហេតុផលដែលធ្វើអោយគូស្វាមីភរិយាថ្មីថ្មោងនេះត្រូវប្រយ័ត្នប្រយែងព្រោះថ្ងៃមង្គលដែលពួកគេបានជ្រើសរើសនោះធៀបជាមួយថ្ងៃកំណើតរបស់លោក Weir19 និងអ្នកនាង Vicky មិនល្អទាល់តែសោះ។ ទំនាយទាយថាពួកគេនឹងមានបញ្ហាជាមួយគ្នាឥតឈប់ឈរ ចាប់ផ្តើមពីឆ្នាំ ២០២៣ អ្នកនាងវីកគីនឹងចាប់ផ្តើមមានរឿងមិនសប្បាចិត្តជាមួយអ្វីដែលនាងបានឃើញបានលឺមកអំពីទំនាក់ទំនងរវាងស្វាមីនឹងស្រីដទៃ។
ហើយក្នុងឆ្នាំ ២០២៤ អ្វីដែលនាងមានក្នុងចិត្តនោះនឹងផ្ទុះឡើង បណ្តាលអោយស្វាមីភរិយាមិនចុះសម្រុងអាចដល់ថ្នាក់ឈ្លោះទាស់ទែងគ្នាធ្ងន់ធ្ងរទៀតផង។ បើចង់អោយជៀសផុតពីទំនាយមិនល្អនេះអ្នកនាង Vicky ត្រូវចិត្តធ្ងន់ហើយនិយាយគ្នាតាមសម្រួល ចំណែកលោក Weir19 ត្រូវព្យាយាមទប់ចិត្តទោះបីមានស្រីៗចូលមកចោមរោមព្រោះភាពសង្ហារច្រើន ហើយស្និទ្ធកម្រិតណាក៏ដោយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា