ហេតុអ្វីអ្នកនាង Chomismaterialgirl និងអ្នកនាង sriritajensen ត្រូវគេចាត់ទុកថាជាស្ត្រីដែលជោគជ័យបំផុតបន្ទាប់ពីរៀបកា!
មានតារាស្រីថៃច្រើននាក់ណាស់ដែលបានរៀបការហើយកំពុងមានជីវិតដ៏ល្អប្រសើរមួយ ប៉ុន្តែសម្រាប់អ្នកនាង chomismaterialgirl និងអ្នកនាង sriritajensen ត្រូវបានគេចាត់ទុកជាតារាស្រីដែលទទួលបានជោគជ័យបំផុតបន្ទាប់ពីរៀបកាហើយ។ ចំនុចខាងក្រោមជាហេតុផលបង្ហាញថាហេតុអ្វីម៉ាក់ម៉ាក់ទាំងពីរខុសពីអ្នកដទៃ។

មូលហេតុទី១ អ្នកនាង chomismaterialgirl និងអ្នកនាង sriritajensen នៅតែមានប្រជាប្រិយភាពក្នុងនាមជាតារាស្រីកំពូលរបស់ប្រទេសថៃទោះបីពេលនេះនាងមិនមានជានារី single ទៀតក៏ដោយ។ លើសពីនេះទៅទៀតចំនួនអ្នកគាំទ្ររបស់អ្នកទាំងពីរកាន់តែកើនបន្ថែមទៀត ព្រោះជីវិតបែបថ្មីរបស់អ្នកទាំងពីរគួរអោយចាប់អារម្មណ៍ជាទីបំផុត។

ហេតុផលទី២ តារាស្រីទាំងពីរបំពេញនាទីជាម្តាយនិងជាភរិយាបានយ៉ាងល្អប្រសើរបំផុត កូនៗទាំងអស់របស់តារាស្រីរីកចម្រើនហើយបានក្លាយជាទីស្រលាញ់របស់ទស្សនិកជនជាច្រើនទូទាំងប្រទេសនឹងក្រៅប្រទេស។ មហាជនបានរៀនពីវិធីចិញ្ចឹម មើលថែរក្សាកូនអោយក្លាយជាក្មេងដែលរីករាយ ឆ្លាតជាច្រើនពី chomismaterialgirl និងអ្នកនាង sriritajensen។
ចុងក្រោយហើយសំខាន់បំផុតនោះគឺ ពួកគេអាចធ្វើអោយមានចំនុចសមាមាត្ររវាងអាជីពក្នុងវិស័យសិល្ប: និងការងារជាមេផ្ទះ។ ជានិច្ចកាលហ្វែនៗតែងតែបានឃើញតារាស្រីទទួលបានក្តីស្រលាញ់ ពាក្យសសើរថានាងពូកែពីស្វាមីរបស់នាងជានិច្ច ហើយយើងក៏តែងតែឃើញការងារសិល្ប:របស់នាងរីកចម្រើនទៅមុខល្អដូចកាលនាងនៅលីវដែល។
អត្ថបទដោយ សា



