តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមស្អាតស៊ិចស៊ីក្នុងសិល្បៈថៃនាង Ice Apissada ទើបតែប្រកាសដំណឹងល្អដំណឹងមានផ្ទៃពោះរបស់ខ្លួនបានតែប៉ុន្មានថ្ងៃ ពេលនេះមកជួបរឿងធ្វើឲហួសចិត្តភ្ញាក់ផ្អើលពេញបណ្ដាញសង្គមក្រោយមាននារីម្នាក់ចេញមកប្រកាសក្ដែងថា ប្ដីដែល Ice កំពុងពពោះកូនក្នុងផ្ទៃជាមួយនោះគឺជាប្ដីរបស់នាងដែរ។
ដោយកាលពីប៉ុន្មានថ្ងៃមុននេះតារាស្រីនាង Ice Apissada បានប្រាប់ដំណឹងមានផ្ទៃពោះឲមហាជនបានដឹង ថាពេលនេះរូបនាងមានគូស្នេហ៍ហើយកំពុងពពោះកូនក្នុងផ្ទៃបាន៤ខែ។ ធ្វើឲមានអ្នកគាំទ្រជាច្រើនរួមទាំងមិត្តភក្ដិក្នុងសិល្បះបាននាំគ្នាមក Comment ជូនពរឲអ្នកម្ដាយនិងកូនក្នុងផ្ទៃមានសុខភាពល្អរឹងមាំ។ តែសម្រាប់តែមានអ្នកលេងបណ្ដាញសង្គមម្នាក់បានចេញមក Comment តបទៅមិត្តភក្ដិ Ice ជាច្រើននាក់ថា I share the same husband with Ice ធ្វើឲគេងឿងឆ្ងល់គ្រប់គ្នា ថែមចាប់ផ្ដើមបង្កើតអាខោនឈ្មោះនេះមកបង្ហោះថាស្វាមី Ice ជាស្វាមីរបស់នាងដែរ ថែមបង្ហោះរូបបុរសម្នាក់ថាជាស្វាមី Ice និងនាង។
ហើយរឿងនេះក៏មិនទាន់ចប់ដែរពេលនេះ ដោយនារីអ្នកលេងបណ្ដាញសង្គមដែលអះអាងថាខ្លួននិង Ice មានស្វាមីតែមួយរូបនេះ នៅតែបន្ដបង្ហោះសារនិងបង្ហោះរូបបុរសជនជាតិបរទេសម្នាក់ដែលថាជាប្ដី Ice និងនាង ថែមនិយាយថាបើ Ice ហ៊ានមែនត្រូវបង្ហាញមុខស្វាមីរូបពិតឲគេបានឃើញគ្រប់គ្នាមក។ ចំណែកតារាស្រីនាង Ice ពេលនេះគឺមិនទាន់មានការបកស្រាយឬនិយាយអ្វីទាំងអស់ មានតែមិត្តភក្ដិដែលផ្ដល់កម្លាំងចិត្តនិងជឿជាក់ថា Ice ពិតជាបានមើលយ៉ាងច្បាស់ស្គាល់ប្រវត្ដិគូស្នេហ៍ទើបព្រមមានកូនជាមួយគ្នាដូចនេះ ហើយនិងចាំស្ដាប់ Ice ចេញមកនិយាយប្រាប់ដោយផ្ទាល់វិញ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ