បែកទាំងអាល័យ!! លោក mootono29 ផ្តាំផ្ញើរបែបនេះពេលត្រូវមិត្តស្រី NyCha រត់ទៅនៅប្រទេសអង់គ្លេសចោល!!

ចាត់ទុកជាគូស្នេហ៍តារាស្រលាញ់គ្នាបានយូអង្វែង ហើយត្រូវបានហ្វែនៗសំណូមពអោយប្រកាសដំណឹងល្អឆាប់ៗ សម្រាប់លោក mootono29 និងនារីដែលគាត់ស្រលាញ់បំផុតកញ្ញា NyCha។​ ជានិច្ចកាលថ្មីត្បិតមិនបើកចំហថាជាសង្សានឹងគ្នា តែពួកគេក៏ស្រលាញ់មើលថែគ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ​ ចុងក្រោយលោក តូណូ ផ្តាំផ្ញើរមិត្តស្រីប្រយោគសំខាន់មួយនៅពេលត្រូវបែកគ្នា!
ថ្មីៗអ្នកកាសែតបានមានឧកាសសម្ភាសន៍កញ្ញា Nycha ក៏បានសួររក Update អំពីទំនាក់ទំនងរបស់នាងជាមួយលោកតូណូ។ តារាស្រីបានឆ្លើយថាពេលនេះល្អខ្លាំងណាស់ យើងមើលថែគ្នា ផ្តល់កំលាំងចិត្តអោយគ្នា និងស្រលាញ់ដូចដើម ហើយនៅពេលគេសួរថាចុះពេលនេះក្លាយជាសង្សារហើយឬនៅ នាងឆ្លើយភ្លាមថានាងសុំមិនកំណត់ទេតែបើចង់ហៅពួកគេថាជាសង្សានឹងគ្នានាងមិនថាអីតេ (និយាយហើយសើច)។
បន្តដោយសំនួរអំពីការសម្រេចចិត្តទៅរស់នៅប្រទេសអង់គ្លេស Nycha និយាយថានាងចង់សម្រាកធ្វើការ ១០ឆ្នាំជាហើយពេលត្រូវការថាមពលហើយចង់ទៅអភិវឌ្ឍន៍ភាសារបស់នាងផងដែល។ ចុះលោក តូណូ បារម្មណ៍ទេ? គាត់និយាយអ្វីខ្លះ? តារាស្រីឆ្លើយថាគាត់អូខេដែលនាងត្រូវទៅឆ្ងាយមួយខែ តែក៏បានផ្តាំថា “កុំឆ្វេកឆ្វាចពេកណា!”។

អត្ថបទដោយ សា