មិត្តប្រុសរបស់ Mint Chalida ផុសសារស្នេហាផ្អែមល្ហែមគ្រប់ពេលវេលា នាំអ្នកគាំទ្រសង្ស័យថាលោក Pupa កំពុងមានកម្រោងសុំមិត្តស្រីរៀបកា!!

អ្នកគាំទ្រនៅតែចង់អោយគូរបស់តារាស្រី Mint Chalida និងមិត្តប្រុសកូនមហាសេដ្ឋីដែលមានទំនាក់ទំនងស្នេហាជា១១ឆ្នាំ ឆាប់នាំគ្នាសម្រេចចិត្តគិតគូរឿងសាងគ្រួសាររបស់ខ្លួនឯង។ កន្លងមកខាងស្រីតែងតែអះអាងថាឆ្នាំនេះនាងមិនទាន់គិតដល់រឿងរៀបកាទេព្រោះចង់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អោយចប់សព្វគ្រប់សិន ប៉ុន្តែលោក Pupa ដូចជាមិនចង់រងចាំយូដល់ថ្នាក់ទេ ប្រហែលត្រូវរៀបកាមុនរៀនចប់ហើយមើលទៅ!
នៅក្នុងអ៊ិនស្តាក្រាមរបស់លោក Pupa ពោពេញដោយរូបគាត់និងមិត្តស្រីអមជាមួយ Caption ផ្អែមល្ហែមប្រាប់ថាស្រលាញ់នាង ចង់នៅក្បែរជារៀងរហូតទៀតផង។ បណ្តាលអោយអ្នកដែលស្គាល់ជិតដិត នាំគ្នាគិតថាពេលនេះគាត់កំពុងចង់ចាប់ផ្តើមជីវិតគ្រួសារជាមួយ Mint Chalida ដោយចិត្ថអន្ទះសាហើយមិនអាចរស់នៅឆ្ងាយពីមិត្តស្រីដែលខ្លួនស្រលាញ់បំផុតបានទៀតទេ។
ឃើញផ្អែមល្ហែមបែបនេះហើយអ្នកគាំទ្រគូរបស់ Pupa-Mint សប្បាយចិត្តហើយគាំទ្រពេញទំហឹងបើករណីកំលោះអ្នកជំនួញម្នាក់នេះសម្រេចចិត្តសុំកញ្ញា Mint Chalida រៀបការក្នុងឆ្នាំនេះ រងចាំមកអស់ជាច្រើនឆ្នាំមកហើយបើអោយរងចាំយូជាងនេះគ្រប់គ្នាប្រហែលត្រូវកើតទុក្ខ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា