ថ្លៃប៉ុណ្ណាក៏មិនខ្វល់!! តារាស្រី Aum Patcharapha ទិញឡានទំនើបថ្មីជាកាដូជូនប៉ាប៉ាក្នុងឧកាសថ្ងៃកំណើត!!

ហ្វែនៗដឹងច្បាស់ណាស់ថាសម្រាប់តារាស្រីលំដាប់លេខ១របស់ប្រទេសថៃកញ្ញា Aum Patcharapha មាតាបិតាជាមនុស្សដែលនាងស្រលាញ់ខ្លាំងបំផុតក្នុងជីវិត។ ដើម្បីអោយអ្នកមានគុណមានសុខភាពល្អ អារម្មណ៍ល្អតារាស្រីហានលះបង់គ្រប់បែបយ៉ាង ចុងក្រោយព្រមផ្លាស់ប្តូរឡានគ្រួសារថ្មីទុកជាកាដូជូនលោកឪពុក។
ថ្មីៗនេះតារាស្រីបានផុស Story អ៊ិនស្តាក្រាមថា “ដល់ពេលលាសំណប់ចិត្តចាស់ហើយ នឹក” ហើយបានផុសរូបរថយន្តថ្មីជាបន្តព្រមជាមួយ Caption សសេរថា “ប្តូរច្រើនគ្រឿងយ៉ាងណាក៏នៅតែជ្រើសយកពណ៌ខ្មៅ ចុងក្រោយលង់ខ្លាំងណាស់កៅអីពណ៌ស្អាត 🤣 ថែមមានឈ្មោះខ្ញុំទៀត🥰” ។
បន្ទាប់មកទៀតតារាស្រីបានផុសរូបគ្រួសារកក់ក្តៅ ធ្វើបុណ្យជូនពរថ្ងៃកំណើតអោយប៉ាប៉ាជាទីស្រលាញ់ចូលនៅក្នុងអ៊ិនស្តាក្រាម ដែលមានតារាមនុស្សជិតដិតជាច្រើនបានខមមិនជូនពរអ្នកមានគុណរបស់តារាស្រីយ៉ាងច្រើនកុះករ។ លើសពីនេះទៅទៀតគ្រប់គ្នាសសើរកញ្ញា Aum Patcharapha មិនដាច់ពីមាត់ទេចំពោះទឹកចិត្តហ៊ានចំណាយដើម្បីមនុស្សដែលនាងស្រលាញ់។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា