Bella Ranee និយាយដល់ឈ្មោះបុរសពីរនាក់នេះនៅក្នុងជីវិតឯកជនរបស់នាង!! សុទ្ធតែជាតារាប្រុសដែលមានឈ្មោះបោះសំលេង និងល្បីល្បាញដល់ស្រុកគេ!

បន្ទាប់ពីមានរឿងដ្រាម៉ាខណ:មិត្តប្រុសចាស់កំពុងរៀបកាជាមួយមនុស្សស្រីថ្មី ហ្វែនៗរបស់កញ្ញា Bella ranee ចង់អោយនាង Move On ហើយឆាប់មានម្ចាស់បេះដូងថ្មីជាខ្លាំង។ គ្រប់សម្ភាសន៍តារាស្រីបានប្រាប់ថានាងមិនទាន់មាននរណាទេ ហើយក៏មិនដែលនិយាយដល់បុរសណាសូម្បីតែម្តង ប៉ុន្តែចុងក្រោយបែរជានិយាយដល់តារាប្រុសពីរនាក់នេះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនទៅវិញ!
ថ្មីៗនេះកញ្ញា Bella បានផុសរូបជាមួយម្តាយហើយបានសសេរសាយ៉ាងវែងអន្លាយថា “អូនកេសន មកមើលបុព្វេសន្និវាស២ជាលើកទី២ 💕 ដោយសាលើកមុនមិនបានមើលពេញលេញទេព្រោះលោក popezaap លៃតែបបួលមើលស៊ីជី ហើយលោក Iceparis បបួលសើចចំអក់មុខអ្នកនេះផងមុខអ្នកនោះផង។ មាននរណាគេខ្លះបានមើលច្រើនជាងមួយដង សម្រាប់ខ្ញុំប្រហែលត្រូវមានលើកទី ៣ ៤ ៥ ទៀតហើយមើលទៅព្រោះរឿងនេះមានលំអិតអោយកំសាន្តច្រើនខ្ខុសធម្មតា” ។
លោក popezaap និងលោក Iceparis បានក្លាយជាបុរសមនុស្សស្និទ្ធស្នាលរបស់តួឯកស្រីសមត្ថភាពច្រើនរូបនេះ បន្ទាប់ពីត្រូវថតរឿងបុព្វេសន្និវាស២ ជាមួយគ្នាជិត៣ឆ្នាំ។ សួរថាអាចមានឧកាសអាចអភិវឌ្ឍន៍ទៅជាស្នេហាបានទេ ហ្វែនៗនាំគ្នាទស្សន៍ជាយថាប្រហែលពិបាកណាស់ពេលនេះ បានស្និទ្ធជ្រុលលើសពីទំនាក់ទំនងស្នេហាបាត់ទៅហើយ ពួកគេទាំងបីពេលនេះប្រៀបដូចជាបងប្អូនដែលពូកែលេងសើច។

អត្ថបទដោយ សា