ហេតុអ្វីមិនអាចក្លាយជាតួឯកប្រុស? ទស្សនិកជនចង់អោយលោក Bosck បង្ហាញខ្លួនក្នុងនាមជាតួឯករបស់បុស្តិ៍លេខ៧ !!
ជាតារាសម្តែងប្រចាំបុស្តិ៍លេខ៧ដែលកំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីបណ្តាញសង្គមសម្រាប់លោក Bosck បន្ទាប់ពីចាប់ផ្តើមផុសវីដេអូនកំប្លែងៗ សប្បាយនៅក្នុង tiktok និងអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។ ទស្សនិកជនជាច្រើនបានដឹងពីសមត្ថភាព និងមន្តស្នេហ៍ដែលតារាប្រុសមាន ហើយឆ្ងល់ថាហេតុអ្វីស្ថានន៏យ៍ទូរទស្សន៍មិនអោយគាត់សម្តែងជាតួឯកប្រុស?!
ក្នុងក្រសែភ្នែករបស់ហ្វែនៗ លោក Bosck មានទម្រង់មុខសង្ហារ កំពស់ខ្ពស់ សាច់ដុំស្អាត អាចយកទៅចូលក្រុមជាមួយតារាចិនហុងកុងដែលមានឈ្មោះល្បីល្បាញលំដាប់ពិភពលោកបាន។ លើសពីនេះទៅទៀងចរិកលក្ខណ:របស់គាត់គឺគួរអោយស្រលាញ់ គួរអោយខ្នាញ់បែបចេញធម្មជាតិមិន Fake សាកសមជាមួយរឿងស្នេហាយុវវ័យដែលតួឯកប្រុសជាមនុស្សក្រមិចក្រមើម កូនអ្នកមាន ហើយមានចរិក Bad Bad បន្តិច។
បច្ចុប្បន្នសំឡេងគាំទ្ររបស់ហ្វែនៗដែលចង់ឃើញលោក Bosck សម្តែងជាតួឯកប្រុសមានកាន់តែច្រើនទៅៗ ពួកគេសង្ឃឹមថាអ្នកដឹងនាំរឿងក៏ដូចជាអ្នកចាត់ចែង នឹងរៀបចំអោយមានរឿងនោះកើតឡើង ឬមិនដូចច្នោះពួកគេសុំឈប់គាំទ្របុស្តិ៍លេខ៧ច្រើនទៀតហើយ។
អត្ថបទដោយ សា