ថ្ងៃនេះស្ដេចហោទាយថាអ្នកដែលកើតឆ្នាំទាំង៤នេះ នឹងមានលាភសំណាងច្រើនជាងគេនៅថ្ងៃស្អែកនេះ!

បើយោងតាមការចុះផ្សាយរបស់គេហទំព័រចិន ពីការទស្សទាយរបស់ស្ដេចហោរាស្រ្ដ បានបញ្ជាក់យ៉ាងច្បាស់ៗថា នៅថ្ងៃស្អែកនេះមានតែអ្នកដែលកើតឆ្នាំទាំង៤ខាងក្រោមនេះប៉ុនណោះ ដែលនឹងអាចទទួលបានលាភសំណាងច្រើនជាងគេ។ ក្នុងនោះរួមមាន៖

ឆ្នាំឆ្លូវ៖ នៅ​ក្នុង​ថ្ងៃ​ស្អែក​នេះ​ជា​ថ្ងៃ​នាំ​សំណាង​ធំ ជុំ​លាភ ជុំ​ជ័យ ជុំ​ហុងស៊ុយ​ចូល​មក​ជុំ​ទិស និង​ជា​ថ្ងៃ​ឡើង​ស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​នៃសំណាងអ្នកឡើង​ខ្ពស់ត្រដែត ជា​ថ្ងៃ​មហា​សិរី​មង្គល កើប​មាស កើប​ប្រាក់ចូលផ្ទះយ៉ាងច្រើនសន្ធឹកសន្ធាប់។

ឆ្នាំមមែ៖ នៅថ្ងៃស្អែកនេះ អ្នកនឹងមាន​លាភ ​មានសំណាង ​មាន​លុយ​ចូល​មក​ផ្ទួន​ៗ​ធ្វើ​ឱ្យ​ជួប​ការ​ហត់នឿយ​នឹង​ការ​ប្រមូល​ទុកដាក់​ទ្រព្យសម្បត្តិ មាស ប្រាក់​ទាំង​អស់នោះ​លើស​ថ្ងៃ​ណា​ៗ​ទាំងអស់។

ឆ្នាំរោង៖​ ក្នុងថ្ងៃ​ស្អែកនេះ លោក​អ្នក​នឹងផុត​ទុក្ខ អស់​ភ័យ ជួប​តែ​លាភ​សំណាង កាក់កប​នឹង​មុខរបរ​ខ្លាំង លុយ​ធំ​ហូរ​ចូល​ផ្ទះ​ លើករាសី​អង្គុយ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មាន​សិរី​សួស្តី​វិបុល​សុខ​ធំធេង ដែល​ចាត់​ថា​ជា​ថ្ងៃ​មហា​សំណាង មហា​មង្គល​ថែមទៀតផង។

ឆ្នាំកុរ៖ នៅថ្ងៃ​ស្អែក​នេះ​ដួង​រាសីនៃសំណាង​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត ​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ​ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​ខ្លាំង បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ ឬ​ទាក់ទង​រឿង​លុយកាក់​មាសប្រាក់​ពី​ប្រភព​ណា​ក៏​ដោយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ៕