តារាស្រី Ann Siriam ធ្លាប់ជាតួឯកស្រីស្អាតលេចធ្លោរ បែរជាប្រាប់ថាកាលក្មេងស្អប់មុខនេះណាស់….

ធ្លាប់ជាតួឯកស្រីរូបសម្រស់ក៏ស្រស់ស្អាតលេចធ្លោរលើសគេ ប្រជាប្រិយភាពក៏ល្បាញល្បីព្រោះតែមុខមាត់នេះ​ តែតារាស្រីនាង Ann Siriam បែរជាមានប្រវត្ដិកាលពីនៅក្មេងមិនរីករាយជាមួយនិងរូបសម្រស់មួយនេះទៅវិញ ធ្វើឲអ្នកគាំទ្រស្ដាប់ហើយសឹងមិនគួរឲជឿដែលរូបនាងក៏ជួបរឿងបែបនេះផងដែរ។

ដោយតារាស្រីនាង Ann Siriam បានរៀបរាប់ពីអតីតកាលដែលនាងមិនចង់នឹកដល់មួយនេះផងដែរថា អ្នកទាំងអស់គ្នាច្បាស់ជាគិតថារូបនាងមានមុខមាត់ស្រស់ស្អាតរហូតបានឡើងធ្វើជាតួឯកស្រីបែបនេះ កាលពីក្មេងពិតជាស្អាតគួរឲស្រលាញ់មានតែអ្នកចូលចិត្តហើយមើលទៅ តែតាមការពិតនោះគឺផ្ទុយគ្នាស្រលះ។ រូបនាងគឺជាកូនកាត់ដែលមានម្ដាយជាជនជាតិថៃ ឪពុកជាអាមេរិក ជាកូនបរទេសពិតមែនទេកាលពីតួនាងរស់នៅលំបាកក្រីក្រនោះទេ ព្រោះឪពុកម្ដាយនាងបែកគ្នាតាំងពីនាងនៅតូចដោយឪពុកនាងជាទាហានដែលមកប្រយុទ្ធកាលពីជំនាន់សង្រ្គាមវៀតណាម។ ជាកូនកាត់រស់នៅក្នុងចំណោមក្មេងៗដ៏ទៃដែលជាជនជាតិថៃសុទ្ធ ធ្វើឲរូបនាងរងការធ្វើបែប រើសអើង ព្រោះមុខមាត់មិនដូចពួកគេ ហេតុដូចនេះហើយបានជាពេលនៅតូចរូបនាងមិនពេញចិត្តមុខមាត់ខុសគេមួយនេះទេ។ នេះគ្រាន់តែជារឿងកាលពីនៅតូចទេ តែធំឡើងនាងមិនគិតដូចនេះទៀតឡើយ រូបនាងបានឈានជើងចូលក្នុងជីវិតវិស័យការសម្ដែងព្រោះតែមុខមាត់នេះ និងធ្វើឲជីវិតនាងមានភាពល្អប្រសើររហូតមកដល់សព្វថ្ងៃនេះដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ