រូបភាពគួអោយស្រលាញ់ៗថ្ងៃខួបកំណើតប៉ា​ Knot Witsarut កក់ក្ដៅ Shayfa-Phayu ច្រៀងចំរៀងរីករាយថ្ងៃកំណើតយ៉ាង….! មានវីដេអូ

ថ្ងៃខួបកំណើត Knot Witsarut ត្រូវបានរៀបចំឡើងយ៉ាងសាមញ្ញៗតែកក់ក្ដៅបំផុតជួបជុំគ្នាទាំងសមាជិកគ្រួសារ Shafa-Phayu ត្រៀមខ្លួន surprise ប៉ាយ៉ាងពេញទំហឹង

ជាគ្រួសារដែលគួអោយស្រលាញ់និងជាគម្រូល្អដល់អ្នកផ្សេងជាច្រើនទៀត សម្រាប់គ្រួសាររបស់តារាស្រីអ្នកម៉ាក់កូនបី Chompoo Araya ជាមួយស្វាមីរូបសង្ហា Knot Witsarut ជួបជុំគ្នាជាមួយកូនៗទាំងបីនាក់ Shafa-Phayu-Abigail ដែលជាក់ស្ដែងមានការរៀបចំឡើងនូវកម្មវិធីតូចៗជាខណៈគ្រួសារឡើង ជាថ្ងៃពិសេសថ្ងៃខួបកំណើតលោកប៉ាកំពូលសង្ហានិងឯង

ហើយបើមើលពីវីដេអូកំឡុងពេលផ្លុំទាននំខេករបស់លោកប៉ា យើងនិងបានឃើញពីសកម្មភាពនៃការច្រៀងចំរៀងរីករាយថ្ងៃកំណើតរបស់កំលោះតូចទាំងពីរគឺ Shafa-Phayu អាចនិយាយបានថាពេញទំហឹងនំខេកអាចជាប្រៃហើយចា តែគួអោយស្រលាញ់បំផុត ប៉ាៗញញឹមបិតមាត់មិនជិតទេ

ជាពិសេសបង Shafa នៅជិតៗបា៉ៗយកចិត្តសំបើមណាស់ មានទាំងច្រៀងទាំងកើកកើយគេស្រលាញ់ប៉ាខ្លាំងណាស់ តែក៏ចាំមើលដែរថាតើម៉ាក់ៗនិងមានកាដូពិសេសអ្វីជូនព្រះស្វាមី

អត្ថបទដោយ : នីត្តា