Nadech បើកសម្ពោធឡាងក្រហមថ្មីថ្មោងថែមបានផ្លាកលេខសំណាងថែមទៀត!

សម្រាប់​កំពូល​តារា​វ័យ​ក្មេង Nadech Kugimiya ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារាល្បីប្រចំាប្រទេសថៃ ព្រមទាំងត្រូវបានគេស្គាល់ថាជាមិត្តប្រុសរបស់តារាស្រី Yaya Urassaya  ។ លោកក៏ត្រូវបានទទួលស្គាលថាជាមនុស្សសុភាពរាបសារណាស់គោរពចាស់ទុំ ជាពិសេសសមាជិកគ្រួសារ ។ ថ្មីៗ​នេះ Nadech បាន​ទទួលបានរថយន្ត​ថ្មី​ស្លាក​លេខ​ក្រហម​ជិះដោយលោកបានបើក​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯងយ៉ាងសប្បាយចិត្ត។

ក្នុងនោះដែរ លោកក៏បានថតរូបជាមួយនឹងម្ចាស់ក្រុមហ៊ុនឡានNissan ក្នុងនាមជាអ្នកតំណាងដោយបញ្ជាក់ថា មិន​មែន​គ្រាន់​តែ​ជា​Presenter ​ទេ តែ​ក៏បង្ហាញថាខ្លួន​បើក​ឡាននោះ​ពិត​ប្រាកដ។ ដោយក្នុងពិធីនេះ ម្ដាយ Nadech បានបង្ហោះរូបភាពកូនប្រុសធ្វើពិធី បន្ទាប់ពីយកឡានមកផ្ទះវិញហើយ បានបញ្ជាក់ថា… មកដល់ផ្ទះហើយ។ ក្នុងនោះដែរ មានអ្នក​គាំទ្រក៏បានភ្ញាក់ផ្អើលផងដែរ​ពេល​ដែលបានឃើញ​​ស្លាក​លេខសំណាងពណ៌របស់លោក។
Eriya