អីយ៉ា! តួឯកប្រុស Mario ស្វីតក្រៅរឿងប្រាប់ពីប្រវត្ដិស្នេហ៍ Junji តាមញ៉ែលោកមុនទេដោយអត់ដឹងថា…

តួឯកប្រុសលោក Mario Maurer នៅក្នុងរឿងភាគថ្មីកំពុងល្បីកំពុងតែស្វីតជាមួយតួឯកស្រី ឯក្រៅសាច់រឿងវិញក៏ផ្អែមល្ហែមមិនធម្មតាផងដែរជាមួយគូស្នេហ៍រូបពិត ព្រមប្រាប់ពីប្រវត្ដិស្នេហ៍អ្នកណាលង់ស្នេហ៍អ្នកណា អ្នកណាជាអ្នកសារភាពមុន។

ដោយគូស្នេហ៍រូបពិតក្នុងជីវិតក្រៅឆាកការសម្ដែងរបស់តួឯកប្រុសលោក Mario Maurer ក៏គឺតារាស្រីនាង Junji Janjira ទាក់ទងមើលចិត្តគ្នាជាង៩ឆ្នាំហើយ ទាំងគូស្រលាញ់គ្នាស្ងាត់ៗយូរណាស់ទើបសម្រេចចិត្តបើកចំហរទំនាក់ទំនងស្នេហ៍មួយនេះឲអ្នកគាំទ្របានដឹងនិងជួយចូលរួមត្រេកអរផងដែរ។ ដោយលោក Mario បានរំលឹកដល់ប្រវត្ដិស្នេហ៍របស់អ្នកទាំងពីរផងដែរថា​ ទាក់ទងគ្នាដំបូងគឺ Junji ជាអ្នកសារភាពមុននិងជាអ្នកតាមញ៉ែរូបលោកមុនផងដែរ​ តែការពិតទៅនោះរូបលោកក៏បានចាប់អារម្មណ៍លួចស្រលាញ់មកលើរូបនាងជាយូរដែរហើយ ទើបបង្កាត់ជាភ្លើងស្នេហ៍មានទំនាក់ទំនងមកដល់សព្វថ្ងៃនេះ។ ហើយបច្ចុប្បន្ននេះគូរបស់លោកនៅតែមានចំណងស្នេហារឹងមាំល្អនឹងគ្នាមិនមែនជាគូបែកបាក់ស្ងាត់ៗដូចពត៌មានលេចលឺនោះទេ អាចមិនសូវបង្ហោះរូបគូតែថ្ងៃទំនេរតែងជួបគ្នាសម្រាកលំហែរកាយដូចគូស្នេហ៍ធម្មតាដ៏ទៃផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ