Ice Apisada ធ្វើសកម្មភាពហើយថតរូបស្អាតហើយផុសលើបណ្ដាញសង្គមដើម្បីឃ្លាប្រធានបទប្រើប្ដីរួមជាមួយអ្នកដទៃ! មានរូបភាព

ធ្វើអោយគ្រប់គ្នាតាមដានមិនធម្មតាទេ ករណីមានអាខោន  IG  មិនស្គាល់ប្រវិត្ត អះអាងថាមានស្វាមីរួមជាមួយនិងតារាសម្ដែងស្រី Ice Apisada ចូលខមិនបង្ហាញខ្លួនក្នុង IG របស់ Ice ហើយនៅមានផុសវាយប្រហារនាងមួយឈុតធំទៀតផង ព្រមទាំងហែកកេរិ៍្ដខាងប្រុសថាបោកស្រីៗមកជាច្រើនហើយ ប៉ុន្ដែគ្មាននរណាជឿ ព្រោះគិតថាជាការសម្ដែងឬបង្កើតអាខោនមកញុះញុងឬបង្កើតរឿងឡើង ប្រសិនបើជារឿងពិតខាង Ice ក៏មិនមានអ្វីខុស ព្រោះមនុស្សប្រុសជ្រើសរើសនាងដើម្បីសាងគ្រួសារជាមួយគ្នា

ជាក់ស្ដែង (5 កក្កដា 2022) Ice Apisada បានបញ្ចេញសកម្មភាពក្នុង IG ដោយការផុសរូបភាពថតខ្លួនឯងក្នុងឈុតដ៏ស្រស់ស្អាតនិងស៊ិចស៊ីស្លៀករ៉ូបបញ្ចេញដើមទ្រូងពាក់អាវក្រៅពណ៌ផ្កាឈូក កាន់កាបូបពណ៌ផ្កាឈូក check-in នៅភោជនីយដ្ឋាននៃសហរដ្ឋអាមេរិក ហើយនៅមានផុសរូបភាពម្ហូបអាហារក្នុងហាង អមជាមួយឃ្លាថា “Now my favorite color is Pink” 

ខណៈពេលជាមួយគ្នាមានមិត្តតារាៗរួមទាំងអ្នកគាំទ្រចូលទៅខមិនជូនបេះដូង ព្រមទាំងកោតសរសើរពីភាពស្រស់ស្អាតរបស់នាងហើយកំឡុងពេលនេះក៏កំពុងតែមានផ្ទៃកូនដំបូងផងដែរ ចំណែកឯរឿងដ្រាម៉ាទាំងប៉ុន្មានមានតែចាំម្ចាស់ខ្លួនបកស្រាយដោយផ្ទាល់ហើយ

អត្ថបទដោយ : នីត្តា