អូម៉ាយព្រះ!! chomismaterialgirl ស្តាយល៍ថ្មីចិត្តល្អបញ្ចេញទាំងស្រុងឥតមានលាក់លាម!

ម៉ែ chomismaterialgirl មិនដែលធ្វើអោយអ្នករងចាំចម្លងស្តាយល៍តែងខ្លួនរបស់នាងខកបំណងឡើយតាំងពីដើមរហូតមកទល់សព្វថ្ងៃនេះ ទោះបីជាបានក្លាយជាម្តាយមានកូនបីតារាស្រីនៅតែឈានមុខគេរឿងការតុបតែងខ្លួន។ ចុងក្រោយចេញស្តាយល៍ថ្មីលះខ្លាំងធ្វើអោយប្រិយមិត្តចាប់ផ្តើមគិតច្រើនព្រោះមិនដឹងថាគួរចម្លងតាម ឬសុំសម្រាកសិន!
សំលៀកបំពាក់ដែលអ្នកនាង chomismaterialgirl ជ្រើសរើសយកមកស្លៀកពាក់សម្រាប់ចុងសប្តាហ៍នេះគឺជាអាចដែលមានពណ៌សាច់ រឹប ហើយខាងមុខជារូបដើមទ្រូងរបស់នារី បើមិនពិចារណាអោយបានច្បាស់គិតថានាងខ្លួនទទេ។ តារាស្រីបានយករូបមួយចំនួនមកផុសនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption សសេរថា “អូព្រលឹងព្រលះ៤ ១០ សព្វគ្រប់ 📸 ដោយ @aimeemorakot” ដែលមានន័យថាសូម្បីម្ចាស់ខ្លួនក៏ផ្អើលដែលពេលឃើញរូបរបស់ខ្លួនឯង។
នៅក្នុងផុសមិនសូវសាហាវដូចនៅក្នុង Story ដែលតារាស្រីសម្រេចចិត្តលុបចោលនោះទេ មើលទៅដូចកាពិតខ្លាំងណាស់។ ចុងសប្តាហ៍នេះអ្នកម៉ែ chomismaterialgirl ពិតជាបានធ្វើអោយហ្វែនជាច្រើននាក់លស់ព្រលឹង តែពួកគេក៏ស្ញប់ស្ញែងនាងដែលហ៊ានស្លៀកនិងបានធ្វើអោយម៉ូតសំលៀកបំពាក់នោះលក់ដាច់ច្រើនជាងមុន។

អត្ថបទដោយ សា