villwannarot បាត់មុខមួយរយ:ព្រោះត្រូវឃុំខ្លួន ពេលនេះត្រឡប់មកវិញជាមួយនឹងចិញ្ចៀនពិសេសនៅលើដៃ!!

យូហើយដែល Admin បានឃើញសំណូមពររបស់ហ្វែននៅកម្ពុជាម្នាក់គាត់ចង់ឃើញពត៌មានថ្មីៗអំពីគូស្នេហ៍របស់កញ្ញា villwannarot និងលោក jesjpp តែមិនអាចសសេរជូនបានព្រោះតារាស្រីរបស់យើងត្រូវរក្សារគម្លាតនៅផ្ទះតែម្នាក់ឯងពីរសប្តាហ៍ពេញ។ ថ្មីៗនេះនាងបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ចំនួន ហើយបានចេញមកបង្ហាញរឿងសំខាន់អោយហ្វែនៗបានកំសាន្តជាបន្តបន្ទាប់វិញហើយ!
ផុសដំបូងបន្ទាប់ពីការឃុំខ្លួនរបស់តារាស្រីគឺជារូបនាងចេញញ៉ាំអីជាមួយមិត្តភក្តិក្នុងឈុតពណ៌បៃតងស្រស់ជាមួយ Caption សសេរថា “🤓💚⚡️💚⚡️💚after home isolation be like… now I’m back!! សុំទោសផងដែលធ្វើអោយអ្នកទាំងអស់គ្នាបារម្មណ៍ មិនបានទៅណាទេគ្រាន់តែត្រូវឃុំខ្លួននៅផ្ទះ 14ថ្ងៃពេញៗ ព្រោះពាក់ព័ន្ធនឹងអ្នកកើតជម្ងឺកូវីដ១៩ ” ។
ក្រៅពីសប្បាយចិត្តចំពោះការត្រឡប់មកវិញរបស់តារាស្រីហ្វែនចាប់អារម្មណ៍ចិញ្ចៀនដែលនាងបានបង្ហាញនៅក្នុងផុសនោះជាខ្លាំង វាជាចិញ្ចៀន Limited Edition មានសសេរជាអក្សរ “J = jesjpp និង V = villwannarot” មើលទៅទំនងដូចជារបស់បញ្ចាំចិត្ត (គូ) ដែលមិត្តប្រុសជាទីស្រលាញ់ធ្វើជូននាង។

អត្ថបទដោយ សា