មិនខ្ចីបកស្រាយទុកអោយឆ្ងល់!! Ladiiprang និងលោក Twopee ចែកពិភពលោកគ្នាដើរបន្ទាប់ពីមិនដែលផុសរូបគូ ២ខែ!

ពត៌មានអនាគតស្វាមីភរិយាតារាលួចបែកគ្នាស្ងាត់ៗនៅតែជាចម្ងល់របស់ទស្សនិកជនជាពិសេសសម្រាប់ហ្វែនៗដែលគាំទ្រគូ twopee​-Ladiiprang។ តារាប្រុសស្រីឈប់រូបគូផ្អែមល្ហែមនៅក្នុងអ៊ិនស្តាក្រាមនិងបណ្តាញសង្គមផ្សេងទៀតអស់រយ:ពេល២ខែជាងហើយ ចុងក្រោយបារម្មណ៍កាន់តែខ្លាងព្រោះតារាស្រីមិនបានទៅលើកទឹកចិត្តគូដណ្តឹងដែលមានឆាកប្រគុំតន្ត្រីធំនៅផាត់តាយ៉ាឡើយ។
អ្នកដែលបានតាមដានសកម្មភាពរបស់តារាទាំងពីររូបនេះបានសង្កេតឃើញថាអ្នកទាំងពីរបានចែកជើងគ្នាធ្វើដំណើរកំសាន្តជានិច្ចកាលដូចជានៅពេលដែលលោក twopee​ ទៅកោះក្រាប៊ី តារាស្រី Ladiiprang នាងផុសនៅកោះភីភី មើលទៅដូចជាកំពុងនាំគ្នាដកឃ្លារទៅធ្វើចិត្ត ទៅរំសាយអារម្មណ៍សោកសៅរ៍រៀងៗខ្លួន។
លើសពីនេះទៅទៀតថ្ងៃនេះលោក twopee​ មាន Concert នៅខេត្តភូកេត តារាស្រីមិនបានទៅចូលរួមធ្វើជាកំលាំងចិត្តពិសេសដូចមុខតាមលាប់ចាស់ឡើយ តែនាងបែរជាទៅដើរលេងសមុទ្រតែម្នាក់ឯងទៅវិញ។ ឃើញដូចច្នេះហើយអ្នកគាំទ្រទាំងអស់នាំគ្នាបារម្មណ៍ខ្លាំងណាស់ បារម្មណ៍ខ្លាចមង្គលកានោះត្រូវរំសាយដោយហេតុផលមួយចំនួនដែលសាមីខ្លួនមិនទាន់ចេញមុខអធិប្បាយ។

អត្ថបទដោយ សា