តាំងពីលែងលះជាមួយអតីតស្វាមីតារាស្រីវ័យក្មេង “Aff Thaksaorn” តែងតែរក្សាភាពនៅលីវ។ បើទោះបីជាមានដំណឹងថាកំពុងជជែកជាមួយនឹងមនុស្សប្រុសម្នាក់ ប៉ុន្តែ Aff មិនបានបញ្ជាក់អ្វីឡើយ។ ដោយពេលនេះដែរនាងផ្តោតតែលើការងារប៉ុណ្ណោះ និងកូនស្រីជាទីស្រឡាញ់ តែប៉ុណ្ណោះ។
ចុងក្រោយក្នុងកម្មវិធី 3 Zaap ជាមួយភ្ញៀវពិសេសគឺ Bird Thongchai បានសន្ទនាគ្នាយ៉ាងសប្បាយ។ ក្នុងវគ្គមួយចំនួននៃបទសម្ភាសនេះ P’ Bird បានឆ្លើយសំណួរទៅកាន់ Aff ថាតើចង់មានអ្នកថ្មីដែរឬទេ?ចំណែកឯ Affឆ្លើយតបថា “ខ្ញុំចង់បានរបស់ថ្មី ខ្ញុំមិនចង់បានរបស់ចាស់” ។ Bird ក៏បានបន្ថែមថា គ្រប់គ្នាមើលទៅ Aff ដូចជាអ្នកមានក្រណាត់បត់ ជួនកាលក្រណាត់ត្រូវបានបត់ វាប្រហែលជាមានផ្នត់។ ប៉ុន្តែយើងជាក្រណាត់ដែលរលាស់បានដែលធ្វើឱ្យយើងកាន់ល្អជាងមុន។
Eriya