ស្រលាញ់លើសពីសង្សារ!! Nychaa ទៅដល់អាមេរិកភ្លាម ផុសរូបអ្នកដែលនាងនឹកបំផុតភ្លាម!!

មិននិយាយដល់មិនបានសម្រាប់គូស្នេហ៍កំពុងសម្រេចចិត្តបែកគ្នាមួយរយ:ដើម្បីបំពេញតាមបំណងរៀងៗខ្លួន ដោយដំបូងឡើយគិតថាទាំងពីរនាក់អាចហាមចិត្តមិនអោយនឹកគ្នាបានប៉ុន្តែចុងក្រោយមិនបានប៉ុន្មានផងតារាស្រី Nychaa ក៏យករូបរបស់តារាប្រុស mootono29 មកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនជាមួយអ៊ិម៉ូជិអាថ៌កំបាំងបាត់ទៅហើយ។​
សកម្មភាបតារាប្រុសកំពុងដើរអូសវ៉ាលីជូនដំណើរមិត្តស្រីបានធ្វើអោយបណ្តាញសង្គមជាពិសេសអ្នកគាំទ្រគូ Tono-Nycha រញ្ជួយចិត្តជាមួយក្តីស្រលាញ់ដែលពួកគេមានអោយគ្នាទៅវិញទៅមក។ អ្នកខ្លះក៏បាននិយាយថា Nychaa ទ្រាំមិនបាន១ខែទេបើបែបៗនេះ តារាស្រីមុខជាត្រូវត្រឡប់មកវិញមុខកំណត់ព្រោះអត់នឹងមនុស្សសំខាន់នៅប្រទេសថៃមិនបាន។
អាចនិយាយបានថានេះជាទិដ្ឋភាពល្អៗ ស្វីតរវាងតារាដែលបានធ្វើអោយមនុស្សជាច្រើនសប្បាយចិត្ត វាក៏អាចជាដំណឹងល្អមួយសម្រាប់អ្នកដែលរងចាំអោយគូនេះបើកបង្ហាញពីប្រភេទទំនាក់ទំនងរបស់ពួកគេ ពីព្រោះមិនបាញ់ប្រាប់ថាជាសង្សារក៏គ្រប់គ្នាបានដឹងដែលថាពេលនេះស្រលាញ់គ្នាលើសពីសង្សារហើយ!។

អត្ថបទដោយ សា