រាប់អានមនុស្សបែបនេះប្រហោងពោះបានរាល់ថ្ងៃ!! មិត្តភក្តិរួមដៃគ្នាធ្វើបាប great_rider10 និង lekteeradetch អោយខ្មាស់គេកណ្តាលបណ្តុំហ្វែនខ្លាប់!
ប្រធានបទទាក់ទងនឹងកំលោះសង្ហារទាំងប្រាំនាក់បានធ្វើដំណើរជីវិតរហូតបានជួបហើយស្និទ្ធស្នាលគ្នាដូចបងប្អូនបង្តើត កំពុងត្រឡប់មកដាស់អារម្មណ៍ទស្សនិកជនសាជាថ្មីម្តងទៀត។ ក្រុម Khundeetheenhai ចាប់ផ្តើមបង្ហោះវីដេអូនសកម្មភាពកំសាន្តរបស់ខ្លួនវិញហើយ EP.0 របស់ពួកគេបានបង្ករសំណើចអោយទស្សនិកជននៅកន្លែងកើតហេតុ និងតាមផ្ទះបានយ៉ាងល្អប្រសើរ។

សមាជិកនៅក្នុងក្រុម Khundeetheenhai ទាំងប្រាំនាក់តែងតែនិយាយថាខ្លួនឯងមិនមានជាមនុស្សល្អ មិនមែនជារាជបុត្រជិះសេះសដូចនៅតាមរឿងភាគដែលពួកគេសម្តែងនោះទេ។ ពួកគេគ្រាន់តែជាមនុស្សធម្មតាដែលចូលចិត្តរករឿងគ្នា ចំអន់គ្នា ហើយធ្វើបាបគ្នាឯងតែប៉ុននោះ ចុងក្រោយនៅក្នុងកម្មវិធី Youtube ហេតុការណ៍សមាជិក៣នាក់រួមដៃគ្នាធ្វើបាប great_rider10 និង lekteeradetch ក៏កើតមានឡើង។

មិនសូវល្អដូចបាននិយាយមែនលោក Peck, Boy Phakorn, Jamejirayu រួមដៃគ្នាចាប់ពីរនាក់ទៀតតែងខ្លួនធ្វើជាតាចាស់ហើយបង្ខំអោយថតរូបដែលមិនសូវសង្ហារនោះចូលក្នុងអ៊ិនស្តាក្រាម។ ឃើញរូបហើយគួរអោយអណោចអធមតារាសង្ហាររបស់លោក reat_rider10 និង lekteeradetch ខ្លាំងណាស់រូបភាពសង្ហារដែលខំរក្សារ និងយកបង្អួតហ្វែនៗជាច្រើនឆ្នាំត្រូវមកចប់ព្រោះស្នាដៃមិត្តដែលពួកគេគិតថាជិតដិតហើយស្រលាញ់ពួកគេ។



