ស្លុតចិត្ត!! តារាស្រីប្រចាំបុស្តិ៍លេខ ៧ ប្រកាសទាំងទឹកភ្នែកថាខ្លួនត្រូវអធិកាម្នាក់បំពានភាពជានារីរបស់នាង!
ជារឿងដែលមិនគួរកើតមានឡើងនៅក្នុងសង្គមនោះឡើយសម្រាប់ករណីអធិកាអ្នកចេះដឹងរឿងច្បាប់ច្រើនជាងនរណាៗទាំងអស់ ព្រហើនហ៊ានប្រព្រឹត្តអំពើអណាចាចំពោះនារី ហើយដែលពិសេសបំផុតលើនេះជនរងគ្រោះជាតារាស្រីល្បីរបស់បុស្តិ៍លេខ៧។

ថ្មីៗនេះកញ្ញា Jaibua Hidding បានជួបរឿងអកុសលហើយរត់ទៅសុំលោកមេធាវី “តាំ” ជួយរត់ពាក្យបណ្តឹងចាប់ខ្លួនអធិកាម្នាក់នោះមកទទួលទោសអោយបាន។ តារាស្រីបញ្ជាក់ថានាងនឹងតាមរហូតជនបង្កររឿងនោះទទួលទោសសមតាមច្បាប់សង្គម និងច្បាប់សីលធម៌ក្នុងនាមជាមនុស្ស។

ចប់រឿងក្តីនេះធានាថាលោកអធិកាចិត្តសើងហ៊ានបំពាននារីដែលកំពុងគេង ម្នាក់នេះត្រូវតែអស់អាជីព អស់អ្នករាប់អាន គ្មានមុខមាត់ទៅជួបនរណាតែម្តង។ ហ៊ានធ្វើសូម្បីនារីដែលគេងលក់មិនដឹងខ្លួន ច្បាប់ត្រូវតែចាក់ការអោយចាស់ដៃដើម្បីព្រមានដល់មន្ត្រីរាជកាដែលចូលចិត្តភ្លេចពីតួនាទី ហើយចូលចិត្តប្រើនសក្តិយសទាំងអស់។
អត្ថបទដោយ សា


