ធ្ងន់ធ្ងរហើយលើកនេះ!! លោក bbillkin ប្រកាសកើតកូវីដ១៩សាជាថ្មីម្តងទៀត លើកនេះគាត់ដើរសុំទោសគេច្រើនគ្នាណាស់!

ពិតជាមិនអាចមើលរំលងបានទេសម្រាប់ជម្ងឺរាំរ៉ៃងាយឆ្លងកូវីដ១៩ ម្តងហើយម្តងទៀតវាអាចមកធ្វើបាបសុខភាពមនុស្ស ការអភិវឌ្ឍន៍របស់សង្គម ហើយក៏បំផ្លាញការងារសំខាន់របស់សិល្ប:ករសិល្ប:ការិនីបានគ្រប់ពេលវេលា។ ចុងក្រោយជាលើកទី ៣ តារាចម្រៀងប្រុស HOT លោក bbillkin ប្រកាសថាខ្លួនតេស្តវិជ្ជមានចាំបាច់ត្រូវដក់ខ្លួនពី Concert ជាមួយតារាចម្រៀងល្បីផ្សេងទៀតភ្លាមៗ។
ក្រុមហ៊ុនរបស់តារាប្រុសឈ្មោះ billkin_entertainment បានប្រកាសថប្រាប់ពីអាការ:និងរឿងការងារដែលត្រូវផ្អាករបស់តារាប្រុសទាំងអស់ ចំណែកម្ចាស់ខ្លួនបន្ទាប់ពីរាងធូស្រាលខ្លះហើយគាត់បានផុសថា “ខ្ញុំសូមទោសដែលធ្វើអោយមានរឿងនេះកើតឡើង ខ្ញុំសូមទោសដែលមិនអាចការងារខ្លួនអោយបានល្អ ខ្ញុំសូមទោសដែលធ្វើអោយអ្នកទាំងអស់គ្នាត្រូវជួបបញ្ហា ហើយក៏សូមទោសដែលមិនអាចទៅទទួលខុសត្រូវវាបាននាពេលនេះ”។
ដែលបន្ទាប់ពីផុសសុំទោសហើយមិនមាននរណាខមមិនអវិជ្ជមានទៅកាន់គាត់ឡើយ ផ្ទុយទៅវិញគ្រប់គ្នាបារម្មណ៍ពីសុខភាពរបស់តារាប្រុសព្រោះលើកនេះជាលើកទី៣ហើយមិនដឹងថាសុខភាពរបស់គាត់អាចទ្រាំទ្រអាការ:ធ្វើទុក្ខរបស់កូវីដ១៩បានច្រើនកម្រិតណានោះទេ។ ហ្វែនៗមិនខឹងហើយនាំគ្នាចូលខមមិនជូនព bbillkin អោយឆាប់ជាសះស្បើយក្នុងពេលឆាប់យ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា