សារចុងក្រោយនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមផ្លូវការរបស់ Goo Hye Sun ដែលភាគច្រើនយើងគ្រប់គ្នាស្គាល់នាងថាជា គីម ចាន់ឌី តួឯកស្រីក្នុងរឿង F4 រឺក៏ Boy over flower បានធ្វើអោយអ្នកគាំទ្ររបស់នាងសង្ស័យថានាងអាចនឹងលាឈប់ពីសិល្បះ។
បន្ទាប់ពីមានរឿងអាស្រូវជាច្រើនទាក់ទងនឹងការលែងលះជាមួយ និងស្វាមីរបស់នាងលោក ahn Jaehyun បានធ្វើអោយអ្នកគាំទ្រជាច្រើនរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរក្រៅពីមានអាជីពជាតារាសម្ដែងនាងក៏ជាអ្នកនិពន្ធមួយរូបផងដែរ។ នេះគឺជាសារចុងក្រោយដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់នាង៖
« សួស្ដី, ខ្ញុំគឺ Goo Hyesun ។
ខ្ញុំចង់រាក់ទាក់អ្នកទាំងអស់គ្នាជាលើកចុងក្រោយមុនពេលដែលខ្ញុំបោះពុម្ពផ្សាយសៀវភៅថ្មីរបស់ខ្ញុំដែលមានចំណងជើងថា I’m Your Companion Animal ។
ខ្ញុំពិតជាអរគុណដល់អ្នករាល់គ្នាដែលបានយកចិត្តទុកដាក់ និងផ្ដល់ក្ដីស្រលាញ់ដល់ខ្ញុំ, ពីព្រោះតែអ្នកទាំងអស់គ្នាទើបអាចសំរេចក្ដីសុបិន្ដទាំងនេះបានសំរេច។
សូមថែរក្សាសុខភាព ហើយនឹងរស់នៅដោយរីករាយ
ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា»
ពី Goo Hye Sun »
ប្រភព៖ Koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ