Best Friend Goal!! តារាស្រី mint_chalida ផុសអរគុណ davikah ដែលខំធ្វើរឿងនេះអោយនាងក្នុងថ្ងៃខួបកំណើតទាំងព្រលឹមអុល!
ថ្ងៃនេះតារាស្រីក្នុងដួងចិត្តរបស់ទស្សនិកជនជាច្រើនរូបមានអាយុ ២៩ ឆ្នាំបរិបូណ៌ហើយ! កញ្ញា mint_chalida របស់យើងទទួលបានក្តីស្រលាញ់ច្រើនណាស់ពីមនុស្សជំុវិញខ្លួន ហ្វែនៗ មិត្តស្និទ្ធស្នាល និងក្រុមគ្រួសារ។ ដែលមើលរំលងមិនបាននោះគឺក្តីស្រលាញ់ដែលកញ្ញា davikah មាននិងហ៊ានលះបង់ខ្លួនឯងដើម្បីបានមកចូលរួមក្នុងកម្មវិធីសំខាន់របស់មិត្តភក្តិ។

ក្រៅពីហ្វែនៗនៅទាំងក្នុង និងក្រៅប្រទេសអ្នកដែលផុសជូនពរកញ្ញា mint_chalida មុខគេនោះគឺជាតារាស្រីដែលជាមិត្តយល់ចិត្តបំផុត កញ្ញា davikah បានផុសរូបគូដែលទើបតែថតស្រស់ៗចូលក្នុងអ៊ិនស្តាក្រាមហើយបានសសេរសាជូនពរថា “HAPPY Birthday @mint_chalida 🥰❤️ សូមអោយឆ្នាំនេះជាឆ្នាំដែលល្អរបស់មិត្តណា LOVE” ដោយម្ចាស់ខួបបានចូលមកខមមិនថា:

“នរណាគេណាបានរុបផុសមុនគេ 🤪🤪🤪 អរគុណណាចាសម្រាប់កាដូ និងការខិតខំមកធ្វើបុណ្យរួមគ្នាតាំងពីព្រលឺមទោះបីយប់មិញត្រូវថតរឿងដល់យប់ជ្រៅយ៉ាងណាក៏ដោយ ❤️”។ មានន័យថាដើម្បីបានចូលរួមធ្វើបុណ្យថ្ងៃកំណើតរបស់មិត្តភក្តិអត់គេងមួយយប់ក៏គ្មានបញ្ហាដែលសម្រាប់កញ្ញា davikah សេចក្តីហត់នឿយងងួយគេងរសាយអស់នៅពេលនាងបានឃើញ កញ្ញា mint_chalida មានក្តីសុខ។




