មួយគូទៀតហើយ!!! Ananda_everingham តារាប្រុសដែលសង្ហារបំផុតរបស់ប្រទេសថៃលុតជង្គង់សុំមិត្តស្រីរៀបការ!

ជាគូស្នេហ៍ដែលស្រលាញ់គ្នាជាយូយាណាស់មកហើយសម្រាប់តារាប្រុស ananda_everingham និងមិត្តស្រីហាយសូ nichath ទាំងគូបានចំណាយពេលវេលាសិក្សាចិត្តគ្នាជាច្រើនឆ្នាំ រហូតមកដល់ថ្ងៃនេះថ្ងៃដែលទាំងពីរប្រាកដចិត្តថានឹងអាចរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវ។ ហើយយប់មិញនេះតារាប្រុសរបស់យើងបានសម្រេចចិត្តលុតជង្គង់សុំមិត្តស្រីរៀបកាកណ្តាលភ្លៀងយ៉ាងរ៉ូមែនទិក។
ថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់កញ្ញា nichath បានផុសរូបជាច្រើនព្រមជាមួយ Caption សសេរថា “អរគុណច្រើនបេប៊ីសម្រាប់ surprise ដ៏ធំធេងមួយនេះ @ananda_everingham ❤️ហើយក៏សូមអរគុណមិត្តភក្តិគ្រប់គ្នាដែលចូលរួម។ ខ្ញុំរកពាក្យមកអធិប្បាយអារម្មណ៍របស់ខ្ញុំមិនអ្វីបានទេ, ក្រៅពីសន្យាថានឹងចងចាំវាជារៀងរហូតនៅក្នុងកាចងចាំរបស់ខ្ញុំ”។
បណ្តាលមិត្តភក្តិ និងហ្វែនៗដែលតាមដានក៏ដូចជារងចាំស្តាប់ដំណឹងល្អរបស់ពួកគេសប្បាយចិត្តជាខ្លាំង ទាំងអស់គ្នាបានចូលមកខមមិនសម្តែងក្តីរីករាយអបអរសាទ នឹងជូនពរអោយអ្នកទាំងពីរមានជីវិតគ្រួសារដែលល្អបំផុតនៅថ្ងៃអនាគតខាងមុខដ៏ខ្លីនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា