ទាក់ទងនឹងអ្វីទៅហ្ន៎?! Aff_taksaorn ឆ្លើយភ្លាមៗថាមិនយកទេរបស់ចាស់ ជ្រុលតែប្រថុយម្តងទៀតហើយសុំរបស់ថ្មីៗ!!

នៅតែជានារីកូនមួយដែលដែលមានប្រជាប្រិយភាពខ្លាំងបំផុតនាពេលនេះសម្រាប់តារាសម្តែងស្រី aff_taksaorn ដែលមានបុរសច្រើនរូបណាស់តម្រង់ជួរចាំទទួលយកស្នេហារបស់នាង។ កន្លងមកនាងប្រាប់ហើយថាមិនទាន់ចង់ចាប់ផ្តើមជាមួយនរណាទេព្រោះរបួសចាស់នៅធ្វើអោយនាងរាងចាលជាមួយស្នេហា ចុងក្រោយពិធីការិនីប្រកាសច្បាស់ៗនៅក្នុងកម្មវិធីសម្ភាសន៍ថានាងចង់រកអ្នកមកមើលថែរក្សាបេះដូងម្នាក់។
នៅក្នុងកម្មវិធី 3 Zaap ដែលមានតារាចម្រៀងលំដាប់កំពូលជាមនុស្សដែលនាងគោរពស្រលាញ់មកធ្វើជាតារាកិត្តិយសកញ្ញា aff_taksaorn ព្រមបើកចិត្តនិយាយថា “នាងចង់បានហើយតែសុំរបស់ថ្មីៗណា របស់ចាស់នាងមិនយកទេ!”។ ប្រយោគនេះបានក្លាយជាប្រយោគចាក់ដោតមួយសម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណែតដែលតាមដានជិវិតស្នេហារបស់នាង និងលោក songkarn_tae ដោយនាំគ្នាគិតថារបស់ចាស់ៗដែលនាងនិយាយដល់នោះជាអតីតស្វាមី។
បើដូចដែលអ្នកប្រើប្រាស់អ៊ិនធឹណែតគិតមែន ហ្វែនៗក៏សប្បាយចិត្តពីព្រោះសម្តីរបស់តារាស្រីបានបញ្ជាក់យ៉ាងច្បាស់ថានាងជានារី strong ជ្រុលតែបានឈានមកមុខច្រើនជំហានហើយ ទោះបីមានរឿងអ្វីកើតឡើងនាងក៏មិនព្រមដើរថយក្រោយទៅរករឿងដែលធ្លាប់ធ្វើអោយនាងឈឺចាប់នោះដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា