លោក twopee ផុសវីដេអូនិយាយពីមិត្តស្រីនិងផ្ទះសម្រាប់ថ្ងៃមង្គលកា អ្នកគាំទ្រគិតថាគាត់កំពុងតាមលួង ladiiprang!!

នៅពុំទាន់បានចម្លើយពីសាមីខ្លួនផ្ទាល់ទេសម្រាប់ពត៌មានដែលថាលោក twopee និងកញ្ញា ladiiprang មានរឿងមិនចុះសម្រុងហើយលួចបែកគ្នាស្ងាត់ៗមុនថ្ងៃរៀបការ។ ប៉ុន្តែចុងក្រោយនេះខាងប្រុសបានផុសវីដេអូបង្ហាញពីផ្ទះដែលពួកគេខំសាងរួមគ្នានៅក្នុង Youtube ធ្វើអោយហ្វែនៗរាងធូចិត្តឡើងវិញព្រោះគ្រប់យ៉ាងនៅដដែល។
កម្មវិធី #เด็กสร้างบ้าน EP. ចុងក្រោយជាបទបង្ហាញផ្ទះទាំងមូលក្រោយពេលធ្វើរួច នៅក្នុងវីដេអូលោក twopee ដើរតួជាអ្នកណែនាំគ្រប់ចំនុចទាំងអស់ដែលមាននៅក្នុងផ្ទះ ហើយបង្ហាញដល់ចំនុចមួយគាត់ក៏លើកយកឈ្មោះរបស់ ladiiprang មកនិយាយប្រាប់ថានាងជាអ្នកជួយរើសរបស់មួយនេះ វាជារបស់ដែលធ្វើអោយគាត់គេងលក់ស្រួកបំផុតនៅក្នុងផ្ទះ។
លើសពីនេះទៅទៀតនៅក្នុងអ៊ិនស្តាក្រាមគាត់បានផុសអញ្ជើញហ្វែនៗអោយមកទស្សនាកម្មវិធី #เด็กสร้างบ้าน របស់គាត់ព្រមជាមួយ Caption គួរអោយសង្ស័យថា “Finally!!!!! ផ្ទះធ្វើរួចហើយ!!! #เด็กสร้างบ้าน final ep out now lets stay home!! 😄❤️😊🙌🏽🏦”។ ឃ្លារ “lets stay home = តោះមកនៅផ្ទះ😄❤️” និងការនិយាយដល់ឈ្មោះមិត្តស្រីរបស់តារាប្រុសធ្វើអោយហ្វែនៗគិតថាអ្នកទាំងពីរមិនទាន់បែកគ្នាទេ អាចគ្រាន់តែងរងក់គ្នាធម្មតាហើយពេលនេះលោក twopee កំពុងធ្វើគ្រប់យ៉ាងដើម្បីអោយនាងត្រឡប់មកវិញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា