ច្រណែនមួយទំហឹង!! mark_prin ប្តូរពីញញឹមមកជាមុខមាំនៅពេលគេសួរអំពីថ្ងៃដែលមិត្តស្រីស្និទ្ធជាមួយ Jacksonwang!

ទើបតែកើតឡើងថ្មីៗនេះទេសម្រាប់ករណីតារាស្រីបណ្តើរប្រុសក្មេងដែលមិនមែនជាគូដណ្តឹងរបស់ខ្លួនចូលនៅក្នុងកម្មវិធីហាយសូធ្វើអោយអ្នកយកពត៌មានចាប់អារម្មណ៍ហើយសាកសួរអំពីមិត្តប្រុសរបស់នាងយ៉ាងច្រើនសន្ធឹកសន្ធាប់។ ថ្មីៗនេះបានលឺពីខាងប្រុសហើយលោក mark_prin បញ្ចេញអាកប្បកិរិយាបែបនេះនៅពេលគេសួរអំពី kimmy_kimberley នៅក្នងកម្មវិធី #ClashdeCartier។
តារាប្រុសបានឆ្លើយទាំងញញឺមថា “យប់នោះគូដណ្តឹងរបស់គាត់ស្អាតខ្លាំងណាស់ ស្អាតខុសប្លែករាល់ដងគាត់ឃើញហើយភ្លឹកតែម្តង” ។ បន្ទាប់មកគេសួរថា “ចុះមានអារម្មណ៍យ៉ាងណាដែលនៅពេលឃើញ kimmy_kimberley ផុសរូបគូជាមួយ Jacksonwang ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់នាង?”
លោក mark_prin ឈប់ញញឺមហើយឆ្លើយថា ខ្ញុំច្រណែនបាទ ច្រណែនខ្លាំងណាស់ច្រណែននាងដែលមានឧកាសថតជាមួយតារាលំដាប់ពិភពលោក ខ្ញុំស្តាយណាស់ដែលមិនបានចូលរួម រវល់ជាប់ថតរឿងកុំអីបានថតរូបជាមួយ Jacksonwang ដែលបាត់”។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា