អបអរសាទអាយដល kimmy_kimberley 🎊🎊!! មុនពេលរៀបការស្រវាពានវង្វាន់ជា The masterpiece អោយអាជីវកម្មរបស់ខ្លួនបានយ៉ាងជោគជ័យ!

ចាត់ទុកជារឿងរ៉ាវល្អៗមួយសម្រាប់ទស្សនិកជន ជាពិសេសហ្វែនៗរបស់កញ្ញា kimmy_kimberley អនាគតកូនក្រមុំដែលទទួលបានជោគជ័យបំផុតក្នុងឆ្នាំ២០២២នេះ។ ចុងក្រោយតារាស្រីជាប់ឈ្មោះជាអ្នកជំនួញដែលមានស្នាដៃបំផុតនៅក្នុងកម្មវិធីប្រកាសរង្វាន់ធំរបស់ប្រទេសថៃគួរជាទីមោទនភាព!
ថ្ងៃនេះកញ្ញា kimmy_kimberley បានធ្វើដំណើរទៅចូលរួមកម្មវិធី “Thailand health and beauty awards” ហើយបានឡើងទទួលពានរង្វាន់ជា “The masterpiece business of supplements” អោយជំនួញផលិតផលសុខភាពរបស់នាងដោយទឹកមុខប្រកបដោយក្តីសុខ។ សម្រាប់តារាស្រី នាងគិតថាក្នុងនាមជាអ្នករកស៊ីមិនមានអ្វីប្រសើរជាងការដែលបានឃើញផលិតផលរបស់ខ្លួនទទួលបានកានិយមគាំទ្រ ការទុកចិត្តពីអតិថិជន និងអ្នកនៅក្នុងសង្គមរកស៊ីដូចគ្នានោះទេ។
មានអ្នករកស៊ី មនុស្សល្បីល្បាញ និងហ្វែនៗជាច្រើនបាននាំគ្នាចូលមកសម្តែងក្តីរីករាយ អបអរសាទចំពោះភាពជោគជ័យលើវិស័យជំនួយរបស់តារាស្រី។ លើសពីនេះទៅទៀតគ្រប់គ្នាសសើរកញ្ញា kimmy_kimberley ថានាងពូកែគ្រប់ផ្នែក គ្រប់ជ្រុងជ្រោយ ១៨០ដឺក្រេ ធ្វើអ្វីក៏រមែងទទួលបានជោគជ័យ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា