ប្រយ័ត្នអោយមែនទែនណាអ្នកទាំងអស់គ្នា!! តារាៗនាំគ្នាផ្ញើរកំលាំងចិត្តអោយ namcha_tea ដែលព្យាបាលយូយ៉ាងណាក៏នៅតែជួប ២គំនូសនៅលើរបស់តេស្តកូវីដ១៩!!
ជារឿងស្លុតចិត្ត និងជារឿងដែលគួរអោយបារម្មណ៍មួយសម្រាប់មនុស្សគ្រប់គ្នាសម្រាប់ករណីតារាស្រីកើតជម្ងឺកូវីដ១៩ ចូលព្យាបាលពេទ្យប្រាប់ថាជាហើយតែនៅតែតេស្តទៅចេញពីកំនូសដដែល។ ចុងក្រោយអ្នកនាង namcha_tea ផុសចែករំលែករឿងរ៉ាវគួរអោយខ្លាចរបស់កូវីដជំនាន់ថ្មីបណ្តាលអោយមនុស្សជាច្រើននាំគ្នាចូលផ្តល់កំលាំងចិត្តអោយនាង!

តាមពិតទៅតារាស្រីរបស់យើងបានឆ្លងជម្ងឺកូវីដ១៩ និងបានចូលខ្លួនទៅព្យាបាលត្រឹមត្រូវហើយគ្រប់តាមពេលវេលាដែលគ្រូពេទ្យអនុញ្ញាតអោយនាងត្រឡប់មកផ្ទះវិញបានហើយ ប៉ុន្តែក៏ចេញមិនបានព្រោះតេស្តរាប់រយដងយ៉ាងណាក៏នៅតែឡើង ២គំនូស។ អ្នកនាង namcha_tea យករឿងនោះមកផុសចែករំលែកប្រាប់ពីអាការ: ពាក្យពន្យល់របស់គ្រូពេទ្យហើយផ្តាំផ្ញើរគ្រប់គ្នាអោយប្រយ័ត្នប្រយែងច្រើនជាងមុនជាមួយជម្ងឺកូវីដ១៩ កុំអោយដូចនាងដែលត្រូវពេទ្យប្រាប់ថាមេរោគស្លាប់ហើយតែមិនព្រមចេញពីរាងកាយ។

មិត្តភក្តិក្នុងវិស័យសិល្ប:ជាច្រើនរូបបាននាំគ្នាចូលមកខមមិនជូនពរតារាស្រីអោយឆាប់ជាសះស្បើយឆាប់បានត្រឡប់មកផ្ទះមកនៅជាមួយក្រុមគួ្រសារវិញ។ រីឯហ្វែនៗវិញក៏បារម្មណ៍មិនដឹងថាតារាស្រីដែលពួកគេស្រលាញ់ត្រូវទ្រាំនៅមន្ទីពេទ្យរហូតដល់ពេលណានោះទេ គ្រប់គ្នាចូលផ្ញើរបេះដូងអោយអ្នកនាង namcha_tea យ៉ាងច្រើនកុះករ។
អត្ថបទដោយ សា



