G-Dragon ត្រូវបានអ្នកគាំទ្ររំពឹងទុកថានឹងត្រលប់មកពីការបម្រើកងទ័ពនៅខែក្រោយនេះហើយ

ជាអ្នកគាំទ្របុរសសង្ហារ G-Dragon មែនទេ ?

ការវិលត្រលប់មកវិញលើកនេះរបស់ G-Dragon ពិតជាធ្វើអោយអ្នកគាំទ្ររបស់បុរសសង្ហាររូបនេះមានភាពសប្បាយរីករាយ និងរំភើបជាពន់ពេក។ ដូចដែលអ្នកគាំទ្រវិស័យ Kpop មួយចំនួនបានដឹងរួចមកហើយថា G-Dragon បានបាត់មុខពីវិស័យចម្រៀង Kpop អស់រយះពេលជិត ២ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ ២០១៨ ព្រោះតែត្រូវបំពេញភារកិច្ចបម្រើកងទ័ពជូនប្រទេសជាតិ ។

ជាការពិតទៅពេលវេលាពិតប្រាកដដែលកម្លោះសង្ហាររូបនេះត្រូវត្រលប់មកពីការបម្រើកងទ័ពគឺនៅខែ វិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្ដែដោយសារតែថ្មីៗ នេះនៅប្រទេសកូរ៉េខាងត្បូងបានចែងច្បាប់ថ្មីកាត់បន្ថយពេលវេលា ១ ខែ សម្រាប់អ្នកដែលចូលបម្រើកងទ័ព ដូច្នេះហើយ G-Dragon រំពឹងទុកថានឹងត្រលប់មកវិញនៅខែក្រោយនេះហើយ។

តោះទៅមើលរូបភាពខ្លះៗពេលដែល G-Dragon កំពុងបម្រើកងទ័ពបន្ដិចមើល ៖​

ប្រភព៖ Koreaboo

អត្ថបទដោយ៖ ស្រីពេជ្រ