តារាស្រីជើងចាស់ Pancake Khemanit ថតឱ្យប៉ុស្តិ៍ One ជាលើកដំបូង ធ្វើឱ្យអ្នកគាំទ្រឆ្ងល់ថាតើកុងត្រារបស់ភ្នាក់ងារដើមបានផុតកំណត់ហើយឬនៅ? ជាអ្នកនាំពាក្យពិសេសរបស់កងទ័ពជើងទឹក តារាសម្ដែង និងតារាម៉ូដែលថៃ ចូលក្នុងវិស័យកម្សាន្តតាំងពីចូលប្រលង ទទួលបានតំណែង ថៃ Supermodel Contest 2004 និងតំណែងជា “Top Model of the World” ពីវគ្គ Model of the World 2004 ដែលពីមុន Pancake គឺជាតារាសម្តែងមួយរូបក្រោម True Vision នោះ។
ហើយថ្មីៗនេះ (ថ្ងៃទី 9 ខែសីហា ឆ្នាំ 2022) មានសេចក្តីរាយការណ៍ថា តារាស្រី pancake នឹងថតរឿងភាគ Club Friday Love & Faith ផលិតដោយ CHANGE2018 ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ One ដោយមានតារាប្រុសសម្ដែងដ៏ល្បីល្បាញចំនួន 2 គឺ “Chakrit Yamnam និងTop Charon” ។


