តោះមកមើលរូបតែមួយគត់ដែល kugimiyas អនុញ្ញាតអោយមិត្តស្រីផុសចូលអ៊ិនស្តាក្រាម! អោយពិន្ទុ​១០០ រឿងហួងហែង!

មិនមានថ្ងៃណាមួយដែលគូស្នេហ៍មួយគូនេះមិនបានទាក់ទងជជែកគ្នាឡើយ សម្រាប់លោក kugimiyas និងតួឯកស្រីលំដាប់ថប់ urassayas ដែលពីំមួយថ្ងៃទៅមួយថ្ងៃទាំងគូប្រើប្រាស់ជីវិតកាន់តែដូចស្វាមីភរិយាទៅៗ។ ចុងក្រោយមុនផុសរូបចូលក្នុងអ៊ិនស្តាក្រាមតារាស្រីត្រូវផ្ញើរទៅសុំអនុញ្ញាមិត្តប្រុសសិន បើគេមិនទាន់អនុម័ត្រនាងមិនអាចផុសរូបនោះបានឡើយ។
ថ្មីៗនេះកញ្ញា urassayas មានដំណើរកំសាន្តទៅសមុទ្រជាមួយក្រុមគ្រួសារហើយយើងសង្កេតឃើញថានាងបានរៀបចំឈុតហែលទឹកទៅជាច្រើនសន្ធឺកសន្ធាប់ ហ្វែនៗរំពឹងទុកថាឆ្នាំនេះនឹងអាចឃើញដងខ្លួនរបស់តារាស្រីច្បាស់ភ្នែកហើយប៉ុន្តែមិនបានសម្រេចព្រោះតារាប្រុស kugimiyas រក្សាទុករូបដែលបញ្ចេញសាច់ខ្លាំងទាំងអស់ទុកមើលតែម្នាក់ឯង គាត់អោយមិត្តស្រីផុសតែរូបដែលចេញតិចៗតែប៉ុននោះ។
ទើបតែថ្ងៃនេះទេដែលហ្វែនៗដឹងថាអ្នកដែលធ្វើអោយពួកគេអត់បានឃើញសាច់ខ្ចីរបស់យ៉ាយ៉ាគឺជាលោក​ណាដេត ព្រោះតារាស្រីអត់មិនបានផុសរអ៊ូនៅក្នុងអ៊ិនស្តាក្រាមថា “ផ្ញើររូបអោយរើសម៉ាកាណូ គាត់ផ្ញើរមកវិញតែមួយសន្លឹកនេះអោយគត់ 😬@kugimiyas 🤣”។ អាចនិយាយបានថាហួងហែងមិនធម្មតាដែលហ្នឹងកំលោះសង្ហាររបស់យើង គាត់មិនចង់អោយនរណាឃើញច្រើនជាងគាត់នោះឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា