ទើបតែកន្លងទៅថ្មីៗទេសម្រាប់កម្មវិធី Thailand health and beauty awards ដែលរៀបចំឡើងដើម្បីប្រកាសឈ្មោះក្រុមហ៊ុនផលិតផលសម្រស់ និងសុខភាពដែលអាចទុកចិត្តបានទៅកាន់ទស្សនិកជនក៏ដូចជាប្រជាពលរដ្ឋទូទៅអោយបានដឹង។ ម៉្យាងវិញទៀតកម្មវិធីនេះក៏រៀបចំឡើងដើម្បីផ្តល់នូវកំលាំងចិត្តទៅកាន់អ្នកជំនួញថ្មីថ្មោងទាំងអស់អោយខិតខំប្រឹងប្រែងរករបស់ល្អៗ គំនិតល្អៗមកកាន់ទីផ្សារអោយបានកាន់តែច្រើន។

ក្រុមហ៊ុន @vivskin របស់អ្នកនាង warattaya បានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតផលិផលសុខភាពដែលល្អបំផុត និងជា The Masterpiece of Thai herb skincare នៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០២២។ តារាស្រីបានឡើងទទួលរង្វាន់ក្នុងឈុតសដ៏សែនស្រស់ស្អាតជាមួយក្បាលពោះដែលជួយបន្ថែមសម្រាស់អោយនាងកាន់តែលេចធ្លោមួយកម្រិតបន្ថែមទៀត។

ឃើញរូបរបស់តារាស្រីនៅក្នុងអ៊ិនស្តាក្រាមហើយក្រុមមិត្តភក្តិ និងអ្នកគាំទ្រនាំគ្នាចូលមកខមមិនអបអរសាទ ហើយសសើរថានាងជានារីអស្ចារ្យបានទាំងស្អាត ឆ្លាត ពូកែធ្វើការ ហើយមានគំនិតច្នែប្រឌិតខ្ពស់។
អត្ថបទដោយ សា



