Woonsen ឆ្លើយតបការរិះគន់របស់ Ice Apisada បញ្ចាក់ប្រាប់យ៉ាងច្បាស់ថាស្វាមីមិត្តសម្លាញ់ជា…..! មានវីដេអូ
ធ្វើដំណើរមកចូលរួមកម្មវិធីប្រកាសរង្វន់ THBA 2022 : THAILAND HEALTH AND BEAUTY AWARDS 2022 សម្រាប់តារាសម្ដែងស្រី Woonsen– Wirittipa Phakdeeprasong ទើបមានឱកាសបានជួបជាមួយអ្នកសារពត៌មានម្ដងទៀត
ដោយលើកនេះ Woonsen បានចេញមកបើកចិត្តនិយាយក្រោយពីបានដឹងពត៌មានមិត្តសម្លាញ់ Ice Apisada ត្រូវបានបុគ្គលមិនស្គាល់ប្រវត្តិមកអះអាងថាកំពុងប្រើប្ដីរួមជាមួយ Ice ដោយសាម៉ីខ្លួនបាននិយាយប្រាប់ថា “បានឮល្ហៀងៗ ទើបមិនដឹងថាវាជារឿងធំ មិនដឹងច្បាស់ទេ ឃើញតាមពត៌មានតែមិនដឹងច្បាស់ តែក៏គិតថាប្អូនគាត់អូខេព្រោះខ្ញុំក៏មិនបាននិយាយជាមួយគាត់ទេ មើលតែតាម IG”
“ដូចដែលបាននិយាយគ្នាប្អូនគាត់រីករាយមានក្ដីសុខខ្លាំងណាស់ អូខេធម្មតា Woonsen គិតថាគាត់នៅក្នុងវិស័យសិល្បៈមកយូរហើយ មិនថាមានអ្វីកើតឡើងគាត់នៅតែរឹងមុំាព្រោះគាត់ជាមនុស្សរឹងមុំាស្រាប់ អាចនិយាយបានថាពួកគាត់ឆ្លងកាត់រឿងរ៉ាវច្រើនណាស់ ពេលនេះជាចំណុចដែលយើងដឹងថាត្រូវធ្វើយ៉ាងម៉េចមានក្ដីសុខ ឃើញជាក់ស្ដែងហើយថាពេលនេះពួកគាត់កំពុងតែរីករាយជីវិតពេញទៅដោយសុភមង្គល ហើយអ្វីដែលសំខាន់ស្វាមីរបស់ Woonsen គឺជាមហាសេដ្ឋីលំដាប់ទី 5 ដូច្នេះយើងក៏អាចយល់បានដែរចំពោះរឿងទាំងអស់នេះ”
អត្ថបទដោយ : នីត្តា














