ជិតបានឃើញមុខគ្នាហើយ! Put-Jui ប្រកាសភេទកូនដំបូង….សប្បាយចិត្តណាស់ក្រោយពីរងចាំអស់របស់ពេល 3 ឆ្នាំពេញ! មានវីដេអូ

រាប់ថយក្រោយនៅសល់តែប៉ុន្មានខែទៀតទេអនាគតលោកប៉ាអ្នកម៉ាក់បទពិសោធន៍ថ្មីយ៉ាង DJ Put និង Jui Warataya និងបានឃើញមុខប៊េប៊ីតូចហើយ ដោយ Jui បានអាបឌេដថាពេលនេះមានទម្ងន់បាន 5 ឆ្នាំជាងហើយ ហើយត្រូវប្រយ័ត្នប្រយែងជាពិសេស ក្រៅពីនេះទាំងពីរនាក់បានប្រកាសភេទរបស់កូនហើយ គឺជាកូនប្រុសដូចបំណងប្រាថ្នាតែម្ដង

“ពេលនេះពរពោះបាន 5ខែជាងហើយ ត្រូវប្រយ័ត្នប្រយែងជាពិសេសនិងកាន់តែខ្លាំងឡើង ប៉ុន្ដែសំណាងល្អណាស់មួយរយៈក្រោយមកនេះបាត់ចាញ់កូនហើយ ទើបអាចធ្វើការបានខ្លះ ពេលដឹងថាមានទម្ងន់គឺសប្បាយចិត្តស្ទើរហោះដល់ថ្នាក់យំទៀតផង ព្រោះយើងព្យាយាមមក 3 ឆ្នាំជាង ពេលមិនបានកាលពីលើកដំបូងពួកយើងក៏ប្រញាប់ពិភាក្សាជាមួយដុកឌ័រភ្លាមៗ”

After Footer (Active) - damrei Mr1 Zone2

“ពេលនេះដឹងភេទកូនហើយគឺប្រុសក៏អូខេចាព្រោះបានដូចនូវអ្វីដែលប៉ាៗចង់បាន(សើច) ចំណែកបង Put ក៏មើលថែបានល្អណាស់យកចិត្តទុកដាក់គ្រប់បែបយ៉ាង”

អត្ថបទដោយ : នីត្តា