លើកនេះហៅគ្នាថាសង្សាពេញៗមាត់!! តារាស្រី Aum_patchrapa កាន់បាច់ផ្កាបាច់ធំទៅផ្តល់កំលាំងចិត្តអោយមនុស្សសំខាន់!
ហ្វែនៗរបស់តារាស្រីលំដាប់លេខ១របស់ប្រទេសថៃសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីបានឃើញកញ្ញា aum_patchrapa មានស្នេហាដែលស្រស់បំព្រងហើយអាចមានអនាគតវែងឆ្ងាយដូចសព្វថ្ងៃនេះ។ ចុងក្រោយគ្រប់គ្នាកាន់តែសប្បាយចិត្តបន្ថែមទៀតពីព្រោះអ្នកទាំងពីរពូកែលលេងពាក្យសំដីដាក់គ្នាខ្លាំងណាស់មួយរយ:នេះ ស្វីតដល់ថ្នាក់ហៅគ្នាថា សង្សារ នៅក្នុងខមមិនទៀតផង។

ម្សិលមិញនេះក្នុងកម្មវិធីសម្ភោធធុរកិច្ចថ្មីរបស់លោក pokphornprapha តារាស្រីបានទៅចូលរួមជាភ្ញៀវសំខាន់ហើយក៏ជាកំលាំងចិត្តពិសេសអោយមិត្តប្រុសផងដែល។ ប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតជូនហើយតារាស្រីបានផុសសាអបអរសាទនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “Congrats ណាចាបងប៉ុក ប្អូនអែម #rêverautomotive #byd #newenergyforeveryone Rêver x BYD ខ្ញុំបានត្រៀមលុយសម្រាប់ជួយកៅឆាយរួចហើយ តែបើគេអោយហ្វ្រីខ្ញុំនឹងសប្បាយចិត្តខ្លាំងបំផុត 😆 និយាយប្រហើរៗក្រែងលគេបានលឺ 🥰🤪”។

ដែលបន្ទាប់ពីតារាស្រីបានផុសហើយមិត្តប្រុសប្រញ៉ាប់ចូលមកខមមិនភ្លាមៗថា “សង្សារបស់អូនមើលទៅសង្ហារដែលតើ!” បណ្តាលអោយហ្វែនៗនាំគ្នាចូលមកខមមិនឆ្លងឆ្លើយជាមួយលោក pokphornprapha ព្រោះតាមចំណាំបានលើកនេះជាលើកដំបូងដែលពួកគេហៅគ្នាថាជាសង្សារ។ ទស្សនិកជនជូនពរអោយអ្នកទាំងពីរកាន់តែផ្អែមល្ហែមហើយជូនពរអោយមានដំណឹកល្អឆាប់នេះ!
អត្ថបទដោយ សា



