ស្អាតណាស់! ឱក សុគន្ធកញ្ញា លេងខ្លួនទាំងពរពោះជាមួយគ្រឿងពេជ្រចូលកម្មវិធី X Factor!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា សព្វថ្ងៃនេះកំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា កំពុងតែពរពោះកូនក្នុងផ្ទៃ ហើយពីមួយថ្ងៃទៅមួយថ្ងៃពោះរបស់អ្នកនាងក៏កាន់តែធំឡើងៗ ស្របពេលដែលការងារសិល្បៈក៏កាន់តែមមារញឹកខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីយប់មិញនេះ អ្នកនាងបានធ្វើឲ្យអ្នកគាំទ្រក៏ដូចជាទស្សនិកជនក្នុងកម្មវិធី X Factor ទាំងអស់ភ្ញាក់ផ្អើល នៅពេលដែលគ្រប់គ្នាបានឃើញអ្នកនាង តុបតែងខ្លួនយ៉ាងស្រស់ស្អាត ខណៈកំពុងពរពោះកូនក្នុងផ្ទៃ ជាមួយនិងគ្រឿងអលង្ការពេជ្រមួយឈុតភ្លឺចែងចាំង មើលទៅពិតជាលេចធ្លោរខ្លាំងណាស់នៅក្នុងកម្មវិធីយប់មិញនេះ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់ការតុបតែងខ្លួនរបស់អ្នកនាង ឱក សុគន្ធកញ្ញា ហើយបង្ហាញអារម្មណ៍ពេញចិត្តគ្រប់ៗគ្នា៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី